យប់មិញ​ តារាចម្រៀង ២នាក់នេះ ជួប​​គ្រោះ​​​​ថ្នាក់​​​ចរា​​ចរណ៍​ បើ​ទោះ​​មិន​របួស​ធ្ងន់ តែ​ប៉ូលីស​កំពុង​សង្ស័យ​រឿង​មួយ​

//s5.kh1.co/9b/9b076f9a50d0a7f8ab9c297c75235eddfaa5e29a.jpg
នារី

 ១៤-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

សមាជិករបស់ក្រុម iKON ឈ្មោះ Junhoe និង Jinhwan បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ ប៉ុន្តែពួកគេបាន​រងរបួសស្រាល។

កូរ៉េខាងត្បូង៖ សមាជិករបស់ក្រុម iKON ឈ្មោះ Junhoe និង Jinhwan បានជួបគ្រោះថ្នាក់​ចរាចរណ៍កាល​ពីយប់មិញ ប៉ុន្តែពួកគេបានរងរបួសស្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ផ្តាច់មុខពី Kyungnam Domin បានឱ្យដឹងថានៅថ្ងៃទី ១៣ ខែកក្កដាវេលាម៉ោង ៣ និង ៤០ នាទីព្រឹក រថយន្តមួយគ្រឿងដែលបានគេដឹងថា មានសមាជិកក្រុមតារាចម្រៀង​ IKON ឈ្មោះ Junhoe​ និង Jinhwan​ កំពុងធ្វើដំណើរលើផ្លូវនោះ ហើយបន្ទាប់ឡាននោះ វា​ក៏រអិលបណ្តាលឲ្យរុលទៅបុកទៅនឹងជញ្ជាំងថ្មមួយកន្លែង។

ទាំងសមាជិកនៃក្រុម IKON និងអ្នកបើករថយន្ដបានរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំ​បន់​ដើម្បី​ព្យាបាល។  

តែអ្វីដែលគួរកត់សម្គាល់នោះ បច្ចុប្បន្នអ្នកបើកបររថយន្តកំពុងស្ថិតក្រោមការស៊ើបអង្កេត ព្រោះគេបាន​កំណត់ថា គាត់បានផឹកស្រាមុនពេលគ្រោះថ្នាក់។ ប៉ូលីសជឿជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបរស្រវឹង ហើយកំពុង​ស៊ើបអង្កេតរកព័ត៌មានលម្អិតជាក់លាក់ផងដែរ។

គួរបញ្ជាក់ដែរថា ផលិតកម្ម YG Entertainment មិនទាន់ឆ្លើយតបនឹងរបាយការណ៍នេះនៅឡើយទេ៕  

សូមទស្សនារូបភាពខាងក្រោម៖

jinhwanj និង Junhoe
jinhwanj និង Junhoe
junhoe
junhoe
jinhwan
jinhwan
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T