ក្នុងរយៈពេល២៤ម៉ោង ឥណ្ឌូនេស៊ីមានអ្នកឆ្លងជំងឺ កូវីដ១៩ ថ្មី ១,២៨២ នាក់ និងខេត្ត-ក្រុងចំនួន៦ មានករណីឆ្លងខ្ពស់ជាងគេ

//s5.kh1.co/ea/ea2a609f6b4fd75c7cb7ee001b1f847b1ef5eb6f.jpg
សង្គម

 ១៤-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ករណីឆ្លងថ្មីនៃជំងឺ COVID-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមាន ១,២៨២ ករណីក្នុងរយៈពេលតែមួយថ្ងៃដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនដល់ ៧៦,៩៨១

ចាកាតា៖ មន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា ចំនួនករណីឆ្លងថ្មីនៃជំងឺ COVID-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមាន ១,២៨២ ករណីក្នុងរយៈពេលតែមួយថ្ងៃ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនដល់ ៧៦,៩៨១ ករណី និងចំនួនអ្នកស្លាប់បានកើនឡើង ៥០ ករណីបន្ថែមទៀតដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមាន ៣៦៥៦ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមមន្រ្តីដដែលនេះ បានឱ្យដឹងថាមានអ្នកជំងឺចំនួន ១,០៥១ នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យដោយនាំចំនួនអ្នកជំងឺដែលបានជាសះស្បើយសរុបមានចំនួន ៣៦.៦៨៩ នាក់។

រូបតំណាង
រូបតំណាង

លោក Yurianto បាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះខេត្ត-ក្រុងចំនួន ៦ ដូចជា៖ ចាកាតា, កោះជ្វាខាងលិច, កោះជ្វាកណ្តាល, កោះជ្វាខាងកើត, ស៊ូឡាវ៉េស៊ីខាងត្បូង និងប៉ាពួ ត្រូវបានរាយការណ៍ថា មានចំនួនករណីឆ្លងជំងឺ COVID-១៩ ខ្ពស់ជាងគេ។

លោក Yurianto បានអំពាវនាវដល់សាធារណជនឱ្យគោរពតាមវិធានការសុខភាពដែលបានដាក់ចេញឱ្យអនុវត្តក្នុងគោលបំណងចៀសវាងការឆ្លងជំងឺ COVID-១៩ បន្ថែមទៀត៕

លោក  Yurianto
លោក  Yurianto

ប្រភព៖ ទីភ្នាក់ងារសារព័តមានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T