មកដឹង ពីមូលហេតុ ដែលដាក់ថ្ងៃឈប់ចំថ្ងៃ១៧ ដល់២១ ខែសីហា ជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ

//s5.kh1.co/7f/7fffe047ce207e96b7b2f34e640031223ced93e1.jpg
សង្គម

 ១៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទីបំផុត ថ្ងៃឈប់សម្រាកពិតប្រាកដ គឺនឹងប្រព្រឹត្ត នៅថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលជាថ្ងៃជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន មានពាក្យចចាមអារ៉ាមជាច្រើន បានចេញ ពីថ្ងៃឈប់សម្រាក ផ្សេងៗគ្នា ដែលមិនដឹងមួយណា ច្បាស់ ឬមិនច្បាស់ យកជាការណ៍មួយណានោះទេ តែកាលពីមួយម៉ោងមុន គ្រប់យ៉ាង ក៏បានត្រជាក់ភ្នែក និងដឹងច្បាស់គ្រប់គ្នា គឺថ្ងៃដែលឲ្យឈប់៥ថ្ងៃ ជំនួស បុណ្យចូលឆ្នាំខ្មែរ គឺដាក់ថ្ងៃ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានសម្រេច ដាក់ក្នុងថ្ងៃនោះ ក៏ព្រោះតែយោងតាម មូលហេតុប៉ុន្មានចំនុចដូចជា៖

១) ផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់រោងចក្រ សហគ្រាស ឲ្យបានមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលជាកាលបរិច្ឆេទនៃការចូលជាធរមាន នៃការព្យូរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់យ៉ាង លើកលែងសព្វាវុធ របស់សហគមន៍អ៊ឺរ៉ុប

២) ជាកាលបរិច្ឆេទមួយដែលមានគម្លាតសមរម្យ(១ខែ) ពីពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ១៨ ខែកញ្ញា ឆ្នាំ២០២០

៣) អាចអនុញ្ញាត ឲ្យម្ចាស់សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់ នៅតាមតំបន់ទេសចរណ៍សំខាន់ៗ មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ។

៤) កម្មករ និយោជិត ទទួលបានប្រាក់បៀវត្សមុនពេលឈប់សម្រាក៕

សូមអានសេចក្តីលម្អិត នៅខាងក្រោម៖

https://s5.kh1.co/__image/w=650,h=650,q=100/1f/1f5dfead5b5af19d39b75cfcb586b251e9bfa168.jpg
https://s5.kh1.co/__image/w=650,h=815,q=100/65/65e1f25bfbf3e2a731adc5abf85aed483a0ac1fc.jpg
https://s5.kh1.co/__image/w=650,h=829,q=100/ac/ac6c8aa11ad1f62c418f46d68952e2b3ea58a387.jpg
https://s5.kh1.co/__image/w=650,h=832,q=100/b8/b888ea6a6b2f64c28f812e631bd4f4b2e2707754.jpg
https://s5.kh1.co/__image/w=650,h=825,q=100/78/785a4ba9819c1315db3cf5bcbc69e521bb4781c1.jpg
https://s5.kh1.co/__image/w=650,h=828,q=100/b7/b7f3f996f8811e421cc2d383d561c069a1e40aa1.jpg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T