ហ្វីលីពីនថ្ងៃនេះ មានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតមិនធ្លាប់មាន និងជាអត្រាប្រចាំថ្ងៃខ្ពស់ជាងគេនៅអាស៊ាន

//s5.kh1.co/ff/ffa45e76913e13985682ddd7b31495d6d31f4de5.jpg
សង្គម

 ១៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រទេសហ្វីលីពីននាថ្ងៃចន្ទនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុត បន្ទាប់ពីបន្ធូរបន្ថយវិធានការរឹតបន្ដឹង និងនៅពេលអាជ្ញាធរបង្កើនការធ្វើតេស្ដ...

ហ្វីលីពីន៖ ប្រទេសហ្វីលីពីននាថ្ងៃចន្ទនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុត បន្ទាប់ពីបន្ធូរបន្ថយវិធានការរឹតបន្ដឹង និងនៅពេលអាជ្ញាធរបង្កើនការធ្វើតេស្ដ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្រ្ដីសុខាភិបាលបានរាយការណ៍ថា អ្នកស្លាប់ថ្មីមានចំនួន១៦២នាក់ ដែលនេះជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលថ្ងៃ ហើយក៏ជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតផងដែរ បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។ ខណៈចំនួនអ្នកឆ្លងសរុបបានកើនដល់ ៥៦,២៥៩នាក់ ដែលជាចំនួនកើនទ្វេរដងចាប់តាំងពីថ្ងៃទី ខែមិថុនាមក នៅពេលរដ្ឋាភិបាលចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិត រួមទាំងដំណើរការសេវាកម្មដឹកជញ្ជូនសាធារណៈ ហើយភោជនីយដ្ឋាន និងផ្សារទំនើបក៏បើកដំណើរការ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។

ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលរំពឹងថា ចំនួនអ្នកស្លាប់សរុបនឹងកើនលើស ១,៥៣៤នាក់ ខណៈបច្ចុប្បន្នមានអ្នកសង្ស័យជិត ១២,០០០នាក់ មិនទាន់បានបញ្ជាក់នៅឡើយ។

គួរឲ្យដឹងដែរថា ប្រទេសហ្វីលីពីនបានធ្វើតេស្ដប្រជាជនរបស់ខ្លួនរហូតដល់ ៩០៨,៧៧៩នាក់ហើយ ក្នុងចំណោមប្រជាជនសរុបជាង ១០៧លាននាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T