ដល់ក! តារាឥណ្ឌាល្បីរូបនេះ ឆ្លងកូវីដ១៩ ទាំងគ្រួសារតែម្ដង

//s5.kh1.co/91/91bde19cea2b94632365c52d1512758c87f29444.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី អតីតបវរកញ្ញាពិភពលោក ឆ្នាំ ១៩៩៤ នាង Aishwarya Rai ព្រមទាំងគ្រួសារត្រូវបានគេរកឃើញថា មានការឆ្លងជំងឺ Covid-១៩

ឥណ្ឌា៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយយោងតាមសារព័ត៌មាន Indian Express និង សារព័ព៌មានធំៗ នៅទូទាំងពិភព បានរាយការណ៍ថា តារាស្រីជនជាតិឥណ្ឌាដ៏ល្បី នាង  Aishwarya Rai ដែលជា អតីតបវរកញ្ញាពិភពលោក ឆ្នាំ ១៩៩៤ បានឆ្លងមេរោគ Covid-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មាននេះត្រូវបានចែករំលែក ដោយស្វាមីរបស់នាងផ្ទាល់នៅលើបណ្ដាញសង្គម Twitter ដែលបានបង្ហើបទៀតថា សូម្បីតែកូនស្រីរបស់អ្នកទាំងពីរ ដែលទើបតែមានអាយុ ៨ ឆ្នាំ ក៏ទទួលបានលទ្ធផលវិជ្ជមានសម្រាប់ មេរោគ Covid-១៩ នេះ ផងដែរ ដែលនៅក្នុងនោះ ស្វាមីរបស់នាង បានសរសេររៀបរាប់ថា៖ 

Aishwarya និង Aaradhya ទទួលបានលទ្ធផលតេស្តវិជ្ជមានជាមួយ COVID-១៩ ។ ហើយម្តាយ និងកូនស្រី នឹងអនុវត្ត​ ធ្វើការគម្លាតសង្គម នៅឯផ្ទះ ដើម្បីក្តាប់ជាប់នូវស្ថានការណ៍ និងកំពុងចាត់វិធានការចាំបាច់ទៅលើគ្រួសាររបស់ខ្ញុំ តែម្តាយរបស់ខ្ញុំ បានធ្វើតេស្តអវិជ្ជមាន។ សូមអរគុណចំពោះការលើកទឹកចិត្ត និងការជូនពរ ផងដែរ។  

ស្វាមីរបស់ Aishwarya Rai 

គួររំលឹកផងដែរថា បន្ទាប់ពីមានសេចក្តីថ្លែងការណ៍នេះ ទាំងស្វាមី និងឪពុកក្មេករបស់ Aishwarya Rai ក៏បានបញ្ជាក់ថា អ្នកទាំងពីរ ក៏បានឆ្លងមេរោគ Covid-១៩ ផងដែរ ដែលបច្ចុប្បន្ននេះ ពួកគេកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យ។ ហើយឪពុកក្មេករបស់ Aishwarya Rai ក៏បានសរសេរសារខ្លីៗ ទៅកាន់អ្នកទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយគ្រួសារទាំងមូល ក្នុងរយៈពេល ១០ ថ្ងៃកន្លងមក សូមទៅពិនិត្យមើលខ្លួនឯង ឱ្យបានឆាប់រហ័ស ៕

សូមទស្សនារូបភាពខាងក្រោម៖

Aishwarya Rai 
Aishwarya Rai 
Aishwarya Rai 
Aishwarya Rai 
Aishwarya Rai 
Aishwarya Rai 
Aishwarya Rai និង កូនស្រី
Aishwarya Rai និង កូនស្រី
Aishwarya Rai និង គ្រួសារ
Aishwarya Rai និង គ្រួសារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T