បច្ចេកវិទ្យាខ្ពស់មែន! មនុស្សជាតិនឹងប្រើម៉ាស៊ីនបោះពុម្ព 3D ដើម្បីសង់លំនៅដ្ឋានលើឋានព្រះចន្ទ និងអាចជួសជុលដោយស្វ័យប្រវត្តិ

//s5.kh1.co/e2/e2a94df993d3354f3c6ee0644f93718b4493c76f.jpg
បច្ចេកវិទ្យា

 ១៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គម្រោងដែលទទួលបានជោគជ័យអាចមានន័យយ៉ាងខ្លាំង មិនថាលើការរុករកទីអវកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផលិតកម្មទាំងមូលទៀតផង។

បរទេស៖ ប្រសិនបើមនុស្សជាតិជ្រើសរើសការសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទ ដោយប្រើប្រាស់ម៉ាស៊ីនព្រីន 3D វាដាច់ខាតមិនត្រូវមានបញ្ហាបច្ចេកទេស ហើយអង្គការណាសាត្រូវច្បាស់ថា បច្ចេកវិទ្យាត្រូវតែប្រាកដថា ផ្នែកមួយមួយចំនួនអាចសាងសង់ទៅកើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ Parabolic Arc បានឲ្យដឹងថា ទីភ្នាក់ងារអវកាសណាសាបានជ្រើសរើសគម្រោងមួយ ពីក្រុមហ៊ុន Relativity Space (ដែលកំពុងធ្វើការលើរ៉ុក្កែត ដែលត្រូវបានបោះពុម្ពដោយម៉ាស៊ីន 3D) ដើម្បីអាចរកឃើញនិងជួសជុលម៉ាស៊ីន​ព្រីន 3D នៅពេលវេលាមានបញ្ហា។

រូបតំណាង
រូបតំណាង

ប្រសិនបើការផលិតបំណែកនៃទីជម្រកឬខែលវិទ្យុសកម្មមានលក្ខណៈមិនប្រក្រតី បច្ចេកវិទ្យាអាចចាប់យកចំណុចបញ្ហា និងជួសជុលវាដោយស្វ័យប្រវត្តិ ដើម្បីបញ្ជាក់ថា ម៉ាស៊ីនព្រីននៅតែដំណើរការ ឬក៏ការផលិតអាចនឹងប្រែក្លាយជាអេតចាយ។ នេះគឺជាដំណាក់កាលដំបូងនៃគម្រោង ហើយព័ត៌មានលម្អិតផ្សេងទៀតនឹងត្រូវបានបញ្ជាក់នៅពេលក្រោយ។ អង្គការណាសាកំពុងផ្ដល់ប្រាក់ចំនួន ១២៥,០០០ដុល្លារ ដល់ក្រុមហ៊ុន Relativity Space ក្នុងរយៈពេល៦ខែ ដើម្បីជួយដល់ការងារនេះ។

គម្រោងដែលទទួលបានជោគជ័យអាចមានន័យយ៉ាងខ្លាំង មិនថាលើការរុករកទីអវកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផលិតកម្មទាំងមូលទៀតផង។ អ្នកតាំងទីលំនៅលើភពអង្គារ ឋានព្រះចន្ទ និងទីអវកាសឆ្ងាយជាងនេះ អាចកាត់បន្ថយលើការពឹងផ្អែក ពីការផ្អត់ផ្គង់របស់របរមកពីផែនដី ដោយសារពួកគេអាចព្រីនបំណែកផ្សេងៗ ដោយប្រើធនធានក្នុងតំបន់ក្រៅភពផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T