អុញនោះ! កីឡាករចាស់វស្សារបស់ Chelsea រូបនេះ បានទាត់ចោលសំណើពីក្លិបរបស់ Beckham

//s5.kh1.co/2d/2d3118e27e87bdd44efbdd59e1a2b3817d93571e.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Willian បានទាត់ចោលសំណើពីក្លិបរបស់ Beckham

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើ Willian បានច្រានចោលសំណើរបស់ក្លិប Inter Miami ដែលជាកម្មសិទ្ធរបស់អតីតម្ចាស់អាវលេខ៧ក្រុមបិសាចក្រហម Manchester United លោក David Beckham

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Willian
  ខ្សែបម្រើ Willian

កិច្ចសន្យាបច្ចុប្បន្នរបស់ Willian ជាមួយនឹងក្លិបតោខៀវ Chelsea នឹងអស់ផុតកំណត់នាបញ្ចប់រដូវកាលនេះ ខណៈរបាយការណ៍របស់កាសែត Telegraph បានបញ្ជាក់ថា ក្លិប Inter Miami បានដាក់សំណើ សាងយកជម្រើសជាតិប្រេស៊ីលរូបនេះ ទៅលេងនៅលីគកំពូលអាមេរិក។

ប្រភពដដែលបានបន្ថែមទៀតថា ក្លិបរបស់លោក Beckham បានផ្ដល់កុងត្រារយៈពេល៣ឆ្នាំ​ឲ្យទៅ Willian ប៉ុន្តែត្រូវបាន ខ្សែបម្រើវ័យ៣១ឆ្នាំ បដិសេធ។

  លោក David Beckham
  លោក David Beckham

យ៉ាងណាមិញ ដំណឹងនេះ ហាក់ជារឿងល្អសម្រាប់ក្លិបកាំភ្លើងធំ Arsenal ដែលកំពុងតាមប្រមាញ់យក ម្ចាស់អាវលេខ១០ នៅពេលកុងត្រារបស់គេផុតកំណត់រយៈពេលប្រមាណ៣សប្ដាហ៍ទៀតនេះ។

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Willian ចូលលេងក្នុងក្រុមលោក Frank Lampard បាន៤៤ប្រកួតឯណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបាន១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩ដង៕

  ខ្សែបម្រើ Willian
  ខ្សែបម្រើ Willian

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T