អ៊ីរ៉ង់ហាមឃាត់មិនទាន់ឱ្យមានរៀបចំពិធីមង្គលការ ខណៈករណីឆ្លងជំងឺកូវីដ១៩កំពុងកើនឡើង

//s5.kh1.co/b8/b8735d8b181dfec9eae73daceb2f5f19ab632c29.jpg
សង្គម

 ១៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានអំពាវនាវសុំកុំឱ្យមានការប្រមូលផ្តុំគ្នាធំ ៗ ដូចជាការរៀបចំពិធីមង្គលការ ​និងបុណ្យសព ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

តេហេរ៉ង់៖ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានអំពាវនាវសុំកុំ​ឱ្យមានការប្រមូលផ្តុំគ្នាធំៗ ក៏ដូចជាការរៀបចំពិធីមង្គលការ ​និងបុណ្យសព ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ៊ីរ៉ងបានប្រែក្លាយ មជ្ឈមណ្ឌលតាំងពិព័រណ៍ ទៅជាមន្ទីរពេទ្យបណ្តុះអាសន្ន សំរាប់អ្នកជំងឺកូវីដ១៩
អ៊ីរ៉ងបានប្រែក្លាយ មជ្ឈមណ្ឌលតាំងពិព័រណ៍ ទៅជាមន្ទីរពេទ្យបណ្តុះអាសន្ន សំរាប់អ្នកជំងឺកូវីដ១៩

លោក ហាសាន់ រ៉ូហានី បានលើកឡើងយ៉ាងដូច្នេះថា៖

ខណៈពេលជំងឺកូវីដ១៩ បាននឹងកំពុងកើនឡើងជាថ្មី យើងត្រូវតែហាមឃាត់​ការប្រមូលផ្តុំធំៗ និងការរៀបចំពិធីផ្សេងៗ នៅទូទាំងប្រទេសអ៊ីរ៉ង មិនថាពិធីរៀបការ ឬ ពិធីអ្វីនោះទេ។ ហើយសូម្បីតែការប្រលងចូលសាកលវិទ្យាល័យ ក៏អាចនឹងត្រូវពន្យារពេលដូចគ្នាដែរ។

ហាសាន់ រ៉ូហានី
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី

​ប្រទេសអ៊ីរ៉ង់បានសម្រេចបន្ធូរបន្ថយ វិធានការ​​តឹងរ៉ឹងនៅប្រទេសបណ្តើរៗ ចាប់តាំងពីពាក់កណ្តាលខែមេសា មកម៉្លេះ។ ប៉ុន្តែក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងហាក់កើនឡើងជាថ្មី ​ហើយអាជ្ញាធរប្រទេសនេះ បានធ្វើការស្តីបន្តោសថា ​មូលហេតុដែលបណ្តាលឱ្យមានករណីឆ្លងជំងឺកើនឡើង គឺដោយសារសកម្មភាពប្រមូលគ្នានៅតាមទីសារធារណៈ ឬ នៅក្នុងពិធីមង្គលការជាដើម។

ពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុម នៅ​តេហេរ៉ង់ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៨
ពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុម នៅ​តេហេរ៉ង់ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៨

​សូមជម្រាបផងដែរថា បើគិតរហូតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ង់មានស្លាប់ដោយជំងឺកូវីដ១៩​ជាង ១ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងប្រមាណ ២៥​ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពអ៊ីរ៉ង បានធ្វើការព្រមានថា ប្រសិនបើមិនមានការចាត់វិធានការតឹងរ៉ឹងឱ្យបានទាន់ពេលវេលាទេ នោះចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ អាចនឹងបន្តកើនឡើងចន្លោះពី ៥០ទៅ ៦០ម៉ឺននាក់​៕

អ្នកស្លាប់ដោយជំងឺកូវីដ១៩
អ្នកស្លាប់ដោយជំងឺកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T