មិនងាយទេ ទម្រាំបានរូបស្អាតៗមួយសន្លឹក BLACKPINK លូនផង ក្រាបផង!

//s5.kh1.co/15/15ab508251067a4647f212bc678c7d77b7de692e.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកថតរូបម្នាក់ បានទម្លាយរូបភាពនៅពីក្រោយឆាករបស់ BLACKPINK ដែលពេលនេះ វាបានក្លាយជាប្រធានបទក្ដៅ នៅលើបណ្តាញអ៊ីនធើណែតហើយ។

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការរង់ចាំ អស់រយៈពេលជាយូរមកហើយ BLACKPINK បានត្រលប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី How You Like That ដែលធ្វើឲ្យហ្វេនៗ ពេញចិត្តយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ទស្សនិកជននៅតែលើកឡើង និងនិយាយទាក់ទងនឹង សម្រស់របស់សមាជិកទាំង៤ សម្រាប់ស្ទាយ៍តុងតែងខ្លួនបែបថ្មី ក្នុងការវិលត្រឡប់មកវិញលើកនេះ។

គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ អ្នកថតរូបរបស់ BLACKPINK បានចែករំលែករូបភាពប៉ុន្មានសម្លឹក បង្ហាញសកម្មភាពក្រោយឆាក ក្នុងពេលដែល BLACKPINK ថតរូបភាពថ្មី សម្រាប់ផ្សព្វផ្សាយបទចម្រៀងថ្មីនេះ។

ទោះបីជារូបភាពចេញមក ម្នាក់ៗមានភាពស្រស់ស្អាត ក្នុងស្ទីលប្លែកៗពីគ្នា ប៉ុន្តែបើក្រឡេកទៅមើល សកម្មភាពក្រៅឆាកវិញនោះ ឃើញថាពួកគេពិតជាមានការលំបាក មិនចាញ់គ្នាប៉ុន្មានឡើយ ដោយម្នាក់លូន ម្នាក់ក្រាប នៅលើកម្រាល ទម្រាំតែបានរូបភាពចេញមកស្រស់ស្អាតបែបនេះ។ រឿងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីហ្វេនៗយ៉ាងខ្លាំង វាកំពុងក្លាយជាប្រធានបទថ្មី ក្នុងបណ្ដាញអ៊ីនធើណែតផងដែរ។

ក្នុងនោះដែរ BLACKPINK ក៏ត្រូវបានមហាជនពោលសរសើរ មិនដាច់ពីមាត់ ទៅលើសកម្មភាពថតរូប បញ្ចេញស្ទីល ដែលមើលទៅដូចជាតារាបង្ហាញម៉ូតអាជីព៕

ទស្សនារូបភាពខាងក្រោម ៖

Rosé
Rosé
Rosé
Rosé
Jisoo
Jisoo
Jisoo
Jisoo
Lisa
Lisa
Lisa
Lisa
jennie
jennie
jennie
jennie
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T