ប្រទះឃើញក្រុមផ្កាយថ្មីៗ នៅក្នុងកាឡាក់ស៊ីមីលគីវ៉េ ប៉ុន្តែបែរជាមានដើមកំណើតក្នុងកាឡាក់ស៊ីដទៃ

//s5.kh1.co/4c/4c453d5890f2c73d01e1844acb40af48e1a1a8d9.jpg
បច្ចេកវិទ្យា

 ១៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចង្កោមនៃផ្កាយចំនួន២៥០កំពុងវិលក្នុងរង្វង់កាឡាក់ស៊ីមីលគីវ៉េ ក្នុងចំណោមផ្កាយភាគច្រើនដែលមានកំណើតក្នុងកាឡាក់ស៊ីនេះ។

បរទេស៖ ក្រុមតារាវិទូបានរកឃើញចរន្តថ្មីៗនៃផ្កាយមួយចំនួន នៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ប៉ុន្តែពួកវាទំនងជាមិនមានដើមកំណើតនៅទីនេះទេ នេះបើយោងតាមការសិក្សាថ្មីមួយ។ ចង្កោមផ្កាយថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Nyx ដែលជាអទិទេពពេលរាត្រីរបស់ក្រិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកវានៅក្នុងតំបន់ជុំវិញព្រះអាទិត្យរបស់យើង ក្នុងកាឡាក់ស៊ីមីលគីវ៉េ ហើយលាតសន្ធឹងប្រហែល៦,០០០ឆ្នាំពន្លឺ ខាងលើនិងខាងក្រោមនៃកាឡាក់ស៊ីរបស់យើង ប្រសិនជាយើងមើលវាពីចំហៀង។ ការសិក្សានេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature Astronomy។

រូបភាពគំរូនៅពេលកាឡាក់ស៊ីនានាទើបកកើត ក្នុងពេលចក្រវាលមានអាយុកាលប៉ុន្មានលានឆ្នាំ
រូបភាពគំរូនៅពេលកាឡាក់ស៊ីនានាទើបកកើត ក្នុងពេលចក្រវាលមានអាយុកាលប៉ុន្មានលានឆ្នាំ

ចង្កោមនៃផ្កាយចំនួន២៥០កំពុងវិលក្នុងរង្វង់កាឡាក់ស៊ីមីលគីវ៉េ ក្នុងចំណោមផ្កាយភាគច្រើនដែលមានកំណើតក្នុងកាឡាក់ស៊ីនេះ។ ប៉ុន្តែក្រុមផ្កាយ Nyx កំពុងផ្លាស់ទីទៅរកចំណុចកណ្ដាលនៃកាឡាក់ផងដែរ។ ការពន្យល់ចំនួនពីរដែលអាចទៅរួចនៅពេលនេះគឺថា ពួកវាគឺជាសំណល់នៃពីការរួមបញ្ចូលនៃកាឡាក់ស៊ីចំនួនពីរ ឬក៏ពួកវាគឺជាក្រុមផ្កាយដែលបានផ្លាស់ទីមកកាន់គន្លងថ្មី ដោយសារតែការប៉ះទង្គិចគ្នារវាងកាឡាក់ស៊ីនឹងកាឡាក់ស៊ី។

ការរួមបញ្ចូលគ្នាគឺជារបៀប ដែលកាឡាក់ស៊ីអាចរីកធំធាត់។ ពួកវាបានចាប់យកកាឡាក់ស៊ីតូចៗ ដែលនៅជិតខាងគ្នា។ ក្រុមផ្កាយ Nyx ប្រហែលមកពីកូនកាឡាក់ស៊ីមួយ ដែលបានរួមបញ្ចូលគ្នាជាមួយកាឡាក់ស៊ីមីលគីវ៉េ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T