ពិភពលោកបំបែកកំណត់ត្រាថ្មី ដែលមានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង

//s5.kh1.co/27/27967bc5c1006bf401815b42ba22900b2206e050.jpg
សង្គម

 ១៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យម្សិលមិញបានរាយការណ៍ថា ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ទៅ...

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យម្សិលមិញបានរាយការណ៍ថា ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ទៅ ២៣០,៣៧០នាក់ ក្នុងរយៈពេល ២៤ម៉ោង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្ដរជាតិ Reuters ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ប្រចាំថ្ងៃ ការកើនឡើងខ្ពស់បំផុតនេះ ភាគច្រើនបានកត់ត្រាចេញពីសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្រ្វិកខាងត្បូង។ ខណៈដែលកំណត់ត្រានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ អ្នកឆ្លងថ្មីទូទាំងពិភពលោកក្នុងមួយថ្ងៃមានចំនួនត្រឹមតែ ២២៨,១០២នាក់ប៉ុណ្ណោះ។ តែយ៉ាងណាមិញ ករណីស្លាប់នៅថេរ ពោលគឺប្រហែល ៥,០០០ក្នុងមួយថ្ងៃ ។

គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើង​​​​​​ដំបូង​​​​ ហើយបានបន្លាយពេលជាងខែមកនេះ  អ្នកឆ្លងជំងឺកូវីដ-១៩ទូទាំងពិភពលោក បានកើនលើស ១៣លាននាក់ហើយ ដោយក្នុងនោះអ្នកស្លាប់មានជាង ៥៧ម៉ឺននាក់។ ក្នុងនោះដែរ សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះខ្លាំងបំផុត ដែលរ៉ាប់រងករណីឆ្លងជាង ៣.៤លាននាក់ និងស្លាប់ជាង ១៣ម៉ឺននាក់៕

មន្ដ្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក
មន្ដ្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T