គ្រាប់ទី២ សុខផេង ស៊ុតពីលើដំបូលទូកអេមណាស់! ម្ចាស់ផ្ទះវិសាខា លត់ អគ្គីសនីកម្ពុជាយ៉ាងចាស់ដៃ ក្នុងលទ្ធផល៤ទល់នឹង០ (មានវីដេអូ)

//s5.kh1.co/45/4531e791c9e1b4761002fa58e2285dad4f81b4b1.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជើងខ្លាំងវិសាខា លត់ អគ្គីសនីកម្ពុជាយ៉ាងចាស់ដៃ ក្នុងលទ្ធផល៤ទល់នឹង០

ភ្នំពេញ៖ ក្រុមបាល់ទាត់វិសាខា បានហក់ឡើងមកឈរលេខ៤ ក្នុងតារាង ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ឆ្នំា២០២០ សប្តាហ៍ទី៧ ក្រោយយកឈ្នះក្រុម អគ្គីសនីកម្ពុជា ក្នុងលទ្ធផលយ៉ាងគាប់ប្រសើរ ៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមវិសាខា (រូបភាព៖ Visakha Football Club)
ក្រុមវិសាខា (រូបភាព៖ Visakha Football Club)

ក្នុងការប្រកួតដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Prince Stadium កាលពីម្សិលមិញនេះ គិតត្រឹមតង់ទី១ ក្រុមម្ចាស់ផ្ទះវិសាខា មានឱកាសនាំមុខមុន បាន៣គ្រាប់ ដោយគ្រាប់ទី១ ជាការញាក់ខ្សែការពារស៊ុតបញ្ចូលទី ពីសំណាក់ម្ចាស់អាវលេខ១០ កែវ សុខផេង នៅនាទីទី១១ ខណៈគ្រាប់ទី២ សុខផេង ដដែលបានលាំងមួយជើងពីលើដំបូលទូក កោងចូលទីយ៉ាងអស្ចារ្យ នៅនាទីទី២១ ចំណែកឯគ្រាប់ទី៣ រកបានដោយខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង នៅនាទីទី៣១។

កីឡាករកែវ សុខផេង (រូបភាព៖ Visakha Football Club)
កីឡាករកែវ សុខផេង (រូបភាព៖ Visakha Football Club)

យ៉ាងណាមិញ បើទោះជានាំមុខ៣គ្រាប់ហើយក៏ដោយ ក៏វិសាខា មិនបន្ធូរដៃក្នុងការសម្រុកនោះទេ ជាលទ្ធផលនៅនាទីទី៧៥ ម្ចាស់អាវលេខ៩ ប៊ុនហៀង បានស៊ុតសម្រេចគ្រាប់ទី៤ ឲ្យក្រុមម្ចាស់ផ្ទះ ហើយក៏ជាគ្រាប់ទី២របស់គេក្នុងការប្រកួតនេះ។

កីឡាករ រ៉ឹង ប៊ុនហៀង រូបភាព៖ Visakha Football Club)
កីឡាករ រ៉ឹង ប៊ុនហៀង រូបភាព៖ Visakha Football Club)

ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏មានការប្រកួតចំនួន២គូទៀតផងដែរ ក្នុងនោះ៖

  • គិរីវង់សុខសែនជ័យ ១-៤ បឹងកេត 
  • ណាហ្គាវើលដ៍ ១-១ ភ្នំពេញក្រោន
លទ្ធផលការប្រកួត សប្ដាហ៍ទី៧
លទ្ធផលការប្រកួត សប្ដាហ៍ទី៧
តារាងពិន្ទុក្របខណ្ឌ មិត្តហ្វូនខេមបូឌានលីគ
តារាងពិន្ទុក្របខណ្ឌ មិត្តហ្វូនខេមបូឌានលីគ

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោមនេះ៖

(វីដេអូ៖ BTV)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T