សុំEx ត្រូវគ្នាមិនបានសម្រេច​ បុរសជាសង្សារ ហក់ខាំមាត់នាង បន្សល់អនុស្សាវរីយ៍ ជាប់ពន្ធនាគារ ១២ឆ្នាំ

//s5.kh1.co/98/984532f3cb0248f9ed16e3c8806ba51e8609253b.jpg
សង្គម

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់បានហក់ខាំមាត់អតីតមិត្តស្រីខ្លួន​ទាំងកំរោលដោយស្ទើរតែដាច់ ដោយសារចង់ទុកស្លាកស្នាមជាអនុស្សាវរីយ៍ដល់មិត្តប្រុសបន្ទាប់របស់នាងផងដែរ។

បរទេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ បានផ្ទុះឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយសារ មានបុរសម្នាក់បាន ខាំមាត់សង្សារចាស់ខ្លួនស្ទើរតែដាច់ ដោយសារមិនព្រមត្រូវគ្នា ជាមួយលោកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រឿងរ៉ាវដំណើរដើមទងនេះ បានកើតឡើងដោយសារ គូស្នេហ៍មួយគូ ដែលបានទាក់ទងគ្នា ដោយខាងស្រីមានឈ្មោះថា Kayla Hayes មានអាយុ១៧ឆ្នាំនិង​ ខាងប្រុសឈ្មោះ Seth Aaron Fleury មានអាយុ២១ឆ្នាំ ដោយកាលពីស្រលាញ់គ្នាដំបូងៗ ខាងប្រុសគឺស្រលាញ់នាងខ្លាំងណាស់ ដោយថ្នាក់ថ្នមយកចិត្ត​យកថ្លើម មិនមានទាស់ខុសអ្វីឡើយ អាចនិយាយបានថា រូបគេទុកនាង ដូចជាកំណប់របស់គេ។

ប៉ុន្តែអ្វីៗនៅលើពិភពលោកនេះ គ្មានអ្វីទៀងទាត់នោះទេ ដោយទំនាក់ទំនងពួកគេ បានឈានដល់ផ្លូវបំបែក ដោយសារខាងប្រុស បានបង្កកំហុសមួយដែលធ្វើឲ្យ នាងសុំចែកផ្លូវតែម្តង។ ប៉ុន្មានសប្តាហ៍ក្រោយមក Seth Aaron Fleury បានទូរស័ព្ទ ដោយសុំណាត់ជួប Kayla Hayes ព្រមទាំងមានបាច់ផ្កា និងកាដូជូននាងផងដែរ ដោយមុនដំបូងនាង ស្មានតែមកដើម្បីសុំទោសនាង ប៉ុន្តែមិនមែនដូចអ្វីដែលនាងបានរំពឹងទុកឡើយ ដោយគេបានសួរទៅនាងថា មានអ្វីចង់និយាយអត់? រំពេចនោះ Kayla Hayesនិយាយថា ទោះបីជាយ៉ាងណាក៏ នាងមិនព្រមត្រលប់ទៅរក Seth Aaron Fleury វិញដែរ។

រំពេចនោះ នាងចាប់ផ្តើមសង្កេតឃើញទឹកមុខមិត្តប្រុស នាងចាប់ផ្តើមផ្លាស់ប្តូរទៅជាកំណាច ដោយរូបគេបានគប់បាច់ផ្កាព្រមទាំងកាដូ ទៅលើរូបនាង រួចក៏ដកដង្ហើមធំ និងមានបំណងចង់ថើបនាង នៅពេលនោះ Kayla Hayes ច្រានមិត្តប្រុសនាងចេញ រីឯSeth Aaron Fleury កាលដែលត្រូវមិត្តស្រីច្រានរួចហើយ ក៏កើតចិត្តខឹង រួចក៏ហក់មកខាំមាត់នាងមួយទំហឹងទាំងកម្រោល ធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំង ដោយបានដឹកទៅបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ ដោយលទ្ធផលនាងត្រូវបានដេរ ដោយគ្រូពេទ្យជំនាញ ដោយសរុប៣០០ថ្នេរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ Kayla Hayes បាននិយាយថា រូបនាងក្លាយជាមនុស្សម្នាក់ដែលរឹងមាំជាងមុនឆ្ងាយណាស់ ដោយនាងមិនទាន់សម្រេចចិត្តថា នឹងជ្រើសយកនរណាម្នាក់ទៀតឡើយ ដោយខ្លាចប៉ះចំមនុស្សដូចមិត្តប្រុសនាងមុនទៀត។

គួររម្លឹកដែរថា Seth Aaron Fleury បានជាប់ពន្ធនាគារ ១២ឆ្នាំ ចំពោះបទល្មើសដែលគេបានប្រព្រឹត្ត ប៉ុន្តែមុនពេលដែលរូបគេយកទៅឃុំក្នុងពន្ធធនាគារ រូបគេបាននិយាយថា ចំពោះការដែលគាត់ហក់ទៅខាំនាងនោះ គឺធ្វើឡើងដោយចេតនាសុទ្ធសាធ គឺចង់ទុកជាអនុស្សាវរីយ៍និង ស្លាកស្នាមដល់មិត្តប្រុសបន្ទាប់របស់នាងផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Kayla Hayesនិង Seth Aaron Fleury
Kayla Hayesនិង Seth Aaron Fleury
Kayla Hayesនិង Seth Aaron Fleury
Kayla Hayesនិង Seth Aaron Fleury
Kayla Hayes ពេលរបួសជិតជា
Kayla Hayes ពេលរបួសជិតជា
Kayla Hayes ស្ថានភាពបច្ចុប្បន្ន
Kayla Hayes ស្ថានភាពបច្ចុប្បន្ន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T