ទិញបានមែនដឹងតែកប់ហើយ! Inter កំពុងតាមឆ្មក់យកអតីតកូនក្រុមលោក Conte ម្នាក់នេះមករួមក្រុម

//s5.kh1.co/a5/a5b5705356bde2c9c70a77cb507c7561c8ab56ad.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Inter កំពុងតាមឆ្មក់យកអតីតកូនក្រុមលោក Conte គឺកីឡាករ N’Golo Kante មករួមក្រុមនៅរដូវក្ដៅនេះ

បរទេស៖ បើតាមរបាយការណ៍បានឲ្យដឹងថាក្លិប Inter Milan កំពុងតែតាមប្រមាញ់កីឡាករអ្នកនាំលេងរបស់ក្លិបតោខៀវ Chelsea គឺកីឡាករជម្រើសជាតិបារាំង N’Golo Kante ដែលជាអតីតកូនក្រុមរបស់លោកគ្រូបង្វឹក Antonio Conte នៅទីផ្សារដោះដូរកីឡាករដ៏ខ្លីខាងមុខនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Antonio Conte និងកីឡាករ N’Golo Kante
  លោក Antonio Conte និងកីឡាករ N’Golo Kante

ក្លិប Chelsea បានចេញមកបញ្ជាក់កាលពីដើមរដូវកាលថានឹងមិនលក់កីឡាករឆ្នើមរូបនេះទេ ប៉ុន្តែបន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវបានល្អនៅក្រោមការដឹកនាំរបស់លោក Frank Lampard ឥឡូវនេះក្លិបកំពុងតែធ្វើការប្តូរចិត្តហើយ។

បើតាមកាសែតរបស់អ៊ីតាលី Gazzetta dello Sport បានបន្ថែមទៀតថាដោយសារតែ Kante មានរបួសច្រើន ក៏ដូចជា មានការផ្លាស់ប្តូរកីឡាករថ្មីៗល្អៗច្រើននៅ Chelsea នោះ វាបានធ្វើឲ្យកីឡាកររូបនេះបាត់បង់តំណែងជាកូនសោរសំខាន់សម្រាប់ក្លិបដែលមានមូលដ្ឋាននៅតីក្រុងឡុងដ៍មួយនេះ។

កីឡាករ N’Golo Kante មានរបួសកាលប៉ះជាមួយ Watford 
កីឡាករ N’Golo Kante មានរបួសកាលប៉ះជាមួយ Watford 

ដោយឡែកលោក Antonio Conte កំពុងតែបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកអតីតកូនក្រុមរបស់ខ្លួនរូបនេះមករួមនឹងក្លិបយក្សអ៊ីតាលី Inter Milan នារដូវក្ដៅនេះ។ គួររម្លឹកដែរថាលោក Conte និងសិស្សសំណប់របស់លោក​កីឡាករ N’Golo Kante បានឈ្នះពាន Premier League ចំនួន1លើកជាមួយគ្នាកាលពីលោកនៅដឹងនាំ Chelsea ចន្លោះពីឆ្នាំ២០១៦ដល់២០១៨ ។

កីឡាករ N’Golo Kante 
កីឡាករ N’Golo Kante 

យ៉ាងណាមិញកីឡាករវ័យ២៩ឆ្នាំរូបនេះនៅសល់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២៣ឯណោះ ហើយក្លិប Inter ក៏ត្រូវត្រៀមលុយធំផងដែរក្នុងការទិញផ្តាច់រូបគេពី Chelsea ។ បើតាមរបាយការណ៍បានបន្ថែមទៀតថា Kante ទទួលបានតម្លៃពលកម្ម ពីក្លិបរហូតដល់ទៅ២៩មុឺនផោន (ឬប្រមាណជា៣៧មុឺនដុល្លារ) ក្នុងមួយសប្តាហ៍៕

កីឡាករ N’Golo Kante
កីឡាករ N’Golo Kante

ប្រភពmetro

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T