យោងតាមគេហទំព័រ Jourjewishnews បានបង្ហាញអោយដឹងថា មានបុរសម្នាក់ត្រូវ ប៉ូលីសចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះ មានទំនាក់ទំនងផ្លូវភេទជាមួយសត្វឆ្កែ និង បង្ហោះរូបអាសអាភាស ទាំងនោះ នៅក្នុងអ៊ីនធើណេត។

ប៉ូលីស និយាយថា  បុរសដែលប្រព្រឹត្តអំពើមិនគួរគប្បីនេះ មានឈ្មោះ  Seadon Henrich អាយុ ២១ឆ្នាំ ជាអ្នក ធ្វើការនៅ កន្លែងរក្សាសត្វ បច្ចុប្បន្ន រស់នៅ ភាគខាងជើង  Carolina សហរដ្ឋអាមេរិក ។ ប៉ូលីស និយាយបញ្ជាក់ថា លោក Henrich បានរួមភេទជាមួយសត្វឆ្កែចំនួន ៤ក្បាល អស់រយៈពេល ១៨ខែ កំឡុងពេលដែលគាត់ ធ្វើការ នៅកន្លែងថែរក្សាសត្វ ឈ្មោះ Raleigh  ស្ថិតនៅ Wake County ។

 លោក Henrich ត្រូវបានគេដឹងថា ធ្វើការ ជា អ្នកស្ម័គ្រចិត្ត វេនយប់ តែម្នាក់ឯងប៉ុណ្ណោះនៅក្នុងអគារ ជាមួយសត្វទាំងអស់នោះ។ ដូចនេះហើយ ទើបបុរសរូបនេះមានឱកាស ប្រព្រឹត្តិអំពើមិនគូរគប្បីបែបនេះ។

ក្រោយពីឃាត់ខ្លួន បុរសរូបនេះ ត្រូវបានតុលាការ កាត់ទោស ជាប់គុក ពីបទរួមភេទជាមួយសត្វ និង ចែកចាយរូបអាសអាភាស ហើយ  បន្ថែមពីនេះ ត្រូវ ពិន័យ ប្រាក់ចំនួន ៧០០០០ដុល្លារ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]