លោហិតស្រោចមុខ! សុខហ៊ុច ប៉ះ ផល សោភ័ណ្ឌ លើកនេះរញ្ជួយសង្វៀនអស់ហើយ (មានវីដេអូ)

//s5.kh1.co/f2/f2416d60e98cf1302304d40f186c4d29227af227.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនដឹងជាប៉ុន្មានថ្នេរទេ សោភ័ណ្ឌលើកនេះ ឈាមហូរខ្លាំងណាស់

ភ្នំពេញ៖ រញ្ជួយសង្វៀនទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យម្សិលមិញ រវាងគូសងសឹក រន្ទះជើងពិឃាត មឿន សុខហ៊ុច និងដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ក្នុងជំនួបដណ្តើមប្រាក់លាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មឿន សុខហ៊ុច ប៉ះ ផល សោភ័ណ្ឌ<br>
មឿន សុខហ៊ុច ប៉ះ ផល សោភ័ណ្ឌ

កាលពីប្រកួតលើកមុន សុខហ៊ុច បានយកឈ្នះពិន្ទុ សោភ័ណ្ឌ បំបែកកំណត់ត្រារបស់ខ្លួន ប៉ុន្តែក៏ត្រូវផ្អាកមួយរយះដោយសាររបួសជង្គង់។ អ្នកទាំងពីរសុទ្ធតែជាកីឡាករលំដាប់កំពូលរបស់កម្ពុជាយើង។

កន្លែងដែល សោភ៏ណ្ឌបែកធំ
កន្លែងដែល សោភ៏ណ្ឌបែកធំ

ក្នុងជំនួបលើកនេះគឺពិតជាកក្រើកជាងលើកមុនទៀត ដោយសារមានស្នាមបែកតាំងពីទឹកទី២មក ដោយសារកែងឆ្វេងរបស់ សុខហ៊ុច ទៅលើចិញ្ចើមខាងឆ្វេងរបស់ សោភ័ណ្ឌ។ ការប្រកួតដ៏ក្តៅគគុកក៏បានបន្តរហូតដល់ទឹក៤ សោភ័ណ្ឌ បានវាយធ្វើឲ្យ សុខហ៊ុច មានរបួសវិញនៅត្រង់ម្តុំត្រចៀកខាងស្តាំវិញដូចគ្នា ប៉ុន្តែនៅពេលឈានចូលដល់ទឹកទី៥ លោហិតរបស់ សោភ័ណ្ឌ បានហូរគួរឲ្យព្រឺព្រួច ដោយបានបែកមួយកន្លែងទៀត របស់កែងដ៏មុតស្រួច សុខហ៊ុច

នៅពេលប្រកាសលទ្ធផល
នៅពេលប្រកាសលទ្ធផល

ប្រិយមិត្តជាច្រើនបានសរសើរការប្រកួតមួយនេះជាខ្លាំង ដែលវាយអស់ពីសម្ថភាពទាំងពីររៀងៗខ្លួន។ ក្រោយចប់ការប្រកួត ជាលទ្ធផលចៅក្រមសម្រេចឲ្យអ្នកទាំងពីរបានត្រឹមស្មើគ្នាប៉ុណ្ណោះ៕

ចង់ឃើញការប្រកួតដ៏ព្រឺព្រួច របស់អ្នកទាំងពីរ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T