ក្ដុកក្ដួល! បែកធ្លាយរូបថតចុងក្រោយ Paul Walker និងកូនស្រី ឃើញហើយស្រណោះ

//s5.kh1.co/23/2318ad7983db4b81dc302e3e59862d9d85e5a691.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តើមានដឹងទេថា ប៉ុន្មានម៉ោងមុនពេលគាត់ទទួលមរណភាពលោក Paul Walker បានសម្រេចចិត្តចំណាយពេលនៅជាមួយកូនស្រីរបស់គាត់ បន្ទាប់ពីបែកគ្នាអស់រយៈពេល ១៣ ឆ្នាំ។

បរទេស៖ យោងទៅតាមសារព័ត៌មាន Mirror បានឲ្យដឹងថា ប្អូនប្រុស Paul Walker  លោក Caleb បាននិយាយថា កាលពីប៉ុន្មានមុនពេល ដែលមានពេលគ្រោះថ្នាក់ដ៏អាក្រក់ បានកើតឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៣ តារាសម្តែងរូបនេះ បានសម្រេចចិត្តសម្រាកពីការងារសម្តែង ដើម្បីចង់មើលថែ កូនស្រីរបស់លោក ដោយផ្ទាល់ដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ លោកបានបន្តទៀតថា  Paul បានទូរស័ព្ទមករូបគាត់ ហើយនិយាយថា រូបលោក ចង់ចូលនិវត្តន៍ក្នុងវិស័យសម្តែង មានពេលវេលា ដើម្បីមើលថែ Meadow ដែលជាកូនរបស់ Paul ដែលបានរស់នៅបែកគ្នា អស់រយៈពេល១៣ឆ្នាំ។​

តែយ៉ាងណាមិញ មានរូបភាពប៉ុន្មានសន្លឹក បានបែកធ្លាយ នៅលើបណ្តាញសង្គម ដែលបានឃើញតារាសម្តែងប្រុស ដ៏លេចធ្លោមួយរូបនេះ បានចំណាយពេលប៉ុន្មានម៉ោងចុងក្រោយ ជាមួយកូនស្រីចេញទៅក្រៅដើរលេង ញុំការ៉េម មុនពេលដែលលោកបានទទួលមរណភាព ដោយសារ​ឧប្បត្តិវហេតុដ៏កាចសាហាវមួយនោះ។ 

គួររម្លឹកផងដែរថា Paul Walker បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ជាយថាហេតុ បណ្តាលឲ្យលោកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដែលបានធ្វើឲ្យមិនមានឱកាសដើរតួ ជាភារកិច្ចឪពុកឲ្យបានល្អ និងមិនបានសម្រេចបំណងរបស់លោក ដែលបានប្រាថ្នានោះទេ៕

សូមទស្សនារូបខាងក្រោម៖

Paul Walker
Paul Walker
Paul Walker
Paul Walker
Paul Walker និងកូនស្រី
Paul Walker និងកូនស្រី
Paul Walker និងកូនស្រី
Paul Walker និងកូនស្រី
រូបភាពចុងក្រោយ Paul Walker និងកូនស្រី 
រូបភាពចុងក្រោយ Paul Walker និងកូនស្រី 
រូបភាពចុងក្រោយ Paul Walker និងកូនស្រី
រូបភាពចុងក្រោយ Paul Walker និងកូនស្រី
កូនស្រីរបស់ Paul Walker ពេលបច្ចប្បន្ន
កូនស្រីរបស់ Paul Walker ពេលបច្ចប្បន្ន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T