ស្រីៗពេលមករដូវ អាចញ៉ាំភេសជ្ជៈមានជាតិហ្គាសបានអត់?

//s5.kh1.co/1a/1af4cf03bfde34cb4fe0279f63a81fdb784a2edf.jpg
នារី

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅ​ពេល​ដែល​មក​រដូវ ស្រី​គួរ​ញ៉ាំ​អាហារ​ល្អ​ដល់​សុខភាព មិន​គួរ​ញ៉ាំ​របស់​ផ្តេស​ផ្តាស​ទេ ទោះ​វា​ជាបញ្ហា​សុខភាព​ពី​ធម្មជាតិ​ក៏​ដោយ។ មាន​នារីៗ​មួយ​ចំនូន​លើក​ឡើង​ថា ពេល​មក​រដូវ​ញ៉ាំ​ភេសជ្ជៈមាន​ជាតិ​ហ្គាសដូចជា ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈផ្សេងៗអាច​ធ្វើ​ឲ្យ​បាត់​ការ​ឈឺចាប់​ពេល​មក​រដូវ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយ​នឹង​ការ​លើក​ឡើង​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជា​ធម្មតា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​អាច​ញ៉ាំ​បាន​ក្នុង​ពេល​មក​រដូវ ក៏​ប៉ុន្តែ​វា​អាច​ផ្តល់​ផល​ពិបាក​ដល់​សុខភាព​ដែរ ដូចជា មានការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​អំឡុង​ពេល​មក​រដូវ។ បើ​ធ្ងន់​ធ្ងរ​នោះ វា​អាច​បណ្តាល​ឲ្យ​ក្រហាយ និង​រលាក​ក្រពះ​យើង​បាន ដោយ​សារ​តែ​ភេសជ្ជៈ​អស់​នោះ មាន​ជាតិ​អាស៊ីដ​។

យក​ល្អ នៅ​ពេល​​មក​រដូវ ស្រីៗ​គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​វិញ​មាន៖

– សាច់​ត្រី មាន់

– បន្លែបៃតង ផ្លែឈើ

– ខ្ញី

– យាអ៊ួរ

-សូកូឡាខ្មៅ និង​អាហារ​ល្អៗ​ដទៃ​ទៀត​ដែល​ជួយ​ផ្តល់​កម្លាំង​ដល់​យើង។

ស្រប​គ្នា​នេះ​ដែរ ដើម្បី​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពេល​មក​រដូវ ស្រីៗ​ដាច់​ខាត​មិន​ត្រូវ​បង្អត់​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រន់​គ្រាន់​អំឡុងពេល​ដែល​រាង​កាយ​កំពុង​បាត់​បង់​ឈាម​ដែល​ធ្វើ​ឲ្យ​កម្លាំង​ខ្សោយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T