ស្ថានិកសាលាម្នាក់នេះ ត្រូវបានចាប់ខ្លួន ក្រោយពីចាប់សិស្សឃុំឃាំង១០ថ្ងៃ និងវាយ ដើម្បីបំបាត់ការញៀននឹងបណ្ដាញអុីនធឺណេត

//s5.kh1.co/55/5558ca8c521ce193811e59fd17645fbb63df721c.jpg
សង្គម

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់មាននាមត្រកូលថា វូ ជាស្ថានិកសាលា ត្រូវបានចាប់ខ្លួន និងប្រឈមជាប់ពន្ធនាគាររហូតដល់ទៅជិត៣ឆ្នាំ ក្រោយពីចាប់សិស្សឃុំឃាំង១០ថ្ងៃ ដើម្បីបំបាត់ការញៀននឹងបណ្ដាញអុីនធឺណេត។

ចិន៖ បុរសម្នាក់មាននាមត្រកូលថា វូ ជាស្ថានិកសាលា ត្រូវបានចាប់ខ្លួន និងប្រឈមជាប់ពន្ធនាគាររហូតដល់ទៅជិត៣ឆ្នាំ ក្រោយពីចាប់សិស្សឃុំឃាំង១០ថ្ងៃ ដើម្បីបំបាត់ការញៀននឹងបណ្ដាញអុីនធឺណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក វូ ព្រមទាំងគ្នីគ្នារបស់លោកបីនាក់ទៀត បានបើកវិទ្យាស្ថានមួយឈ្មោះថា Yuzhang Shuyuan Institute និងរៀបចំជំរុំមួយដែលឃុំឃាំងសិស្សមិនទាន់គ្រប់អាយុ នៅក្នុងបន្ទប់គ្មានបង្អួចនៅបរិវេណសាលា ដោយមានឆ្មាំចាំយាមជុំវិញ។

អតីតសិស្សម្នាក់ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គ្រូបានដាក់ខ្នោះដៃរបស់គេ ហើយវាយគេដោយប្រើបន្ទាត់ដែក និងខ្សែដែកផងដែរ។

ទន្ទឹមនឹងនេះដែរ ស្ថានីយ៍ទូរទស្សន៍មួយបានបន្ថែមទៀតថា ឪពុកម្ដាយរបស់សិស្សទាំងអស់ ដែលមានបំណងបញ្ជូនកូនមកបំបាត់ការញៀននឹងបណ្ដាញអុីនធឺណេត ត្រូវបង់ប្រាក់ចំនួន៣១,២៥០យ័ន (ប្រមាណ៤,៤៦០ដុល្លារអាមេរិក) សម្រាប់រយៈពេល៦ខែ។ 

យ៉ាងណាមិញ ខាងតុលាការបានសម្រេចដាក់ទោស លោក វូ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង១០ខែ ហើយគ្នីគ្នារបស់លោកនាមត្រកូលថា រ៉េន មានតួនាទីជាប្រធាន ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៨ខែ ខណៈដែលលោក ហ្សាំង មានតួនាទីជាប្រធានសន្ដិសុខ និងលោក ឃូ មានតួនាទីជាគ្រូបង្រៀន ឲ្យជាប់ពន្ធនាគារក្នុងម្នាក់រយៈពេល២២ខែ និង១១ខែផងដែរ។

បើទោះជាយ៉ាងណាក្ដី លោក វូ និងគ្នីគ្នាទាំងបីនាក់ កំពុងពិចារណាប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចខាងលើនេះផងដែរ។

គួរឲ្យដឹងដែរថា ការញៀននឹងបណ្ដាញអុីនធឺណេត ត្រូវបានគេចាត់ទុកថាជាជំងឺវិកលចរិតនៅក្នុងប្រទេសចិន ដោយយុវជនកាន់តែច្រើនឡើង បានមិនអើពើនឹងការសិក្សា និងជីវិតសង្គម រួមទាំងក្រុមគ្រួសារ ដែលផ្ដោតសំខាន់ទៅលើតែការប្រើប្រាស់អុីនធឺណេត និងលេងហ្គេមអនឡាញប៉ុណ្ណោះ។

ហើយបើគិតត្រឹមខែមិថុនាឆ្នាំមុន នៅក្នុងប្រទេសចិន មានអ្នកប្រើប្រាស់អុីនធឺណេតចំនួនប្រមាណ៨៥៤លាននាក់ ដែលអត្រានៃការប្រើប្រាសអុីនធឺណេតបានឈានដល់៦១.២ភាគរយឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក វូ
លោក វូ
បន្ទប់ឃុំឃាំងសិស្ស
បន្ទប់ឃុំឃាំងសិស្ស
ខ្សែដែក និងបន្ទាត់ដែកដែលប្រើវាយលើសិស្ស
ខ្សែដែក និងបន្ទាត់ដែកដែលប្រើវាយលើសិស្ស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T