អាហ្វ្រិកខាងត្បូងហាមឃាត់ការលក់គ្រឿងស្រវឹងសាជាថ្មី ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

//s5.kh1.co/f0/f0cf8a47ce9924e56fa697bac4611339dbbad25a.jpg
សង្គម

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បម្រាមគ្រឿងស្រវឹងកើតឡើងជាថ្មីតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការហាមឃាត់រយៈពេល៣ខែត្រូវបានដកចេញ។

អាហ្វ្រិកខាងត្បូង៖ ប្រទេសអាហ្វ្រិកខាងត្បូងបានដាក់ចេញនូវការរឹតបន្តឹងថ្មីៗ រួមមានទាំងការហាមឃាត់លើការលក់គ្រឿងស្រវឹង ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ បំរាមគោចរនៅពេលយប់ត្រូវបានដាក់ ហើយការពាក់ម៉ាស់ពេលចេញទៅក្រៅគឺជាកាតព្វកិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប្រធានាធិបតី Cyril Ramaphosa បាននិយាយថា ការហាមឃាត់គ្រឿងស្រវឹងជាលើកទី២ របស់ប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងឆ្នាំនេះ នឹងកាត់បន្ថយសម្ពាធ លើប្រព័ន្ធសុខាភិបាលជាតិ។ អាហ្វ្រិកខាងត្បូងនៅតែជាប្រទេសដែលទទួលរងការវាយប្រហារយ៉ាងខ្លាំងជាងគេ នៅទ្វីបនេះ ហើយកាលពីដើមសប្ដាហ៍នេះ គេបានរកឃើញករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត ដែលមិនធ្លាប់មាន។

លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa 
លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa 

លោកប្រធានាធិបតីបានបន្ថែមទៀតថា៖ «នៅតែមានមនុស្សរៀបចំពិធីជប់លៀង ដែលបានផឹកស៊ី ហើយអ្នកខ្លះដើរជុំវិញកន្លែង ដែលមានមនុស្សច្រើនដោយមិនពាក់ម៉ាស់។»

លោក Ramaphosa បានបន្ថែមថា វិធានការណ៍ថ្មីកំពុងត្រូវបានណែនាំ ដើម្បីជួយប្រទេសក្នុងការទប់ស្កាត់វីរុសកូរ៉ូណា ហើយការប្រកាសអាសន្ននឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី១៥ ខែសីហា។ ការហាមឃាត់ពេលរាត្រីនឹងត្រូវធ្វើឡើង ចាប់ពីម៉ោង២១:០០ ដល់ម៉ោង០៤:០០។ 

ការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់សាជាថ្មី នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង
ការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់សាជាថ្មី នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង

បម្រាមគ្រឿងស្រវឹងកើតឡើងជាថ្មីតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការហាមឃាត់រយៈពេល៣ខែត្រូវបានដកចេញ ដើម្បីជួយទប់ស្កាត់ការវាយតប់ក្នុងពេលស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងកាត់បន្ថយការពិសាស្រាហួសចុងសប្ដាហ៍ នៅទូទាំងប្រទេសអាហ្វ្រិកខាងត្បូង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T