អគ្គិភ័យឆាបឆេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក បណ្តាលឱ្យមនុស្ស២១នាក់រងរបួស (មានវីដេអូ)

//s5.kh1.co/fa/fa00dcad53afaf62527117adce23995de97b3039.jpg
សង្គម

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្សសរុបចំនួន ២១នាក់ ក្នុងនោះមាននាវិក ១៧នាក់ និងជនស៊ីវិល ៤នាក់ បានរងរបួស ​បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ​​ នាវាដឹកយន្តហោះ​ចម្បាំង USS Bonhomme Richard របស់កងទ័ពជើងទឹក​អាមេរិក

វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិកបាននិយាយថា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ មានមនុស្សសរុបចំនួន ២១នាក់ ក្នុងនោះមាននាវិក ១៧នាក់ និងជនស៊ីវិល ៤នាក់ បានរងរបួស ​បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ​​ នាវាដឹកយន្តហោះ​ចម្បាំង USS Bonhomme Richard របស់កងទ័ពជើងទឹក​អាមេរិក នៅឯមូលដ្ឋានកងទ័ពជើងទឹកមួយ ក្នុងទីក្រុងសានឌីហ្គោ រដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CGTN ថ្ងៃទី​១៣ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាវាដឹកយន្តហោះ​ចម្បាំង USS Bonhomme Richard
នាវាដឹកយន្តហោះ​ចម្បាំង USS Bonhomme Richard

ប្រភព​ខាងលើបន្តថា គ្រោះអគ្គិភ័យ​បានកើតឡើង នៅវេលាម៉ោងប្រហែល ៨ៈ៣០នាទីព្រឹក ខណៈពេលដែលនាវិកប្រមាណ ១៦០នាក់ កំពុងស្ថិតនៅលើនាវានោះ​។ ក្រោយហេតុការណ៍កើតឡើង​ភ្លាមៗ ​ការរិយាល័យពន្លត់អគ្គិភ័យនៅទីក្រុងសាន់ឌីហ្គោ បាន​រួមសហការជាមួយការរិយាល័យ​ផ្សេងទៀត ចុះទៅកន្លែងកើតហេតុជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ដើម្បី​កុំឱ្យឆេះរាលដាលខ្លាំង ប៉ះពាល់ដល់នាវា​​នៅក្បែរនោះ។

នាវា​ USS Bonhomme Richard បានឆេះកាលពីម្សិលមិញនេះ កំឡុងពេលវាកំពុងទទួលការជួយជុល
នាវា​ USS Bonhomme Richard បានឆេះកាលពីម្សិលមិញនេះ កំឡុងពេលវាកំពុងទទួលការជួយជុល

គួរជម្រាបផងដែរថា បច្ចុប្បន្ន អ្នករងរបួសទាំងអស់ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងតំបន់ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ពីមូលហេតុដែលបណ្តាលឱ្យមាន​អគ្គិភ័យឆាបឆេះឡើង។ ប៉ុន្តែបើតាមមនុស្សមួយចំនួននៅកន្លែងកើតហេតុ​បាននិយាយថា ពួកគេបានឮសំឡេងផ្ទុះដ៏ខ្លាំងមួយចេញពីនាវា​នេះ៕

រូបភាពពីកន្លែងកើតហេតុ បានបង្ហាញពីផ្សែងដែលហុយឡើងពីលើនាវា
រូបភាពពីកន្លែងកើតហេតុ បានបង្ហាញពីផ្សែងដែលហុយឡើងពីលើនាវា

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T