កម្របង្ហាញណាស់ ខួបសង្សារលើកនេះ James Jirayu លេងមួយអស់ដៃ កាដូលុយទាំងខ្សែ

//s5.kh1.co/b6/b6304444d85e006ce8a16fc7927274df8f3add92.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនឲ្យហ្វេនៗទន្ទឹងរងចាំយូរទៀតទេ ម្ដងនេះ តារាប្រុស James Jirayu បានបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ក្នុងថ្ងៃកំណើតរបស់នាង យ៉ាងមានក្ដីសុខ

ថៃ៖ តារាប្រុសដ៏មានល្បីឈ្មោះ លោក James Jirayu ជាតារាសម្ដែងដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំង  នៅក្នុងការងារសិល្បៈសម្ដែង ជាពិសេស លោកថែមទាំងមានមុខមាត់ដ៏ស្រស់សង្ហា ដ៏គួរឲ្យទាក់ទាញ ដែលសាកសមជាតារាប្រុសលំដាប់ជួរមុខ របស់ប្រទេសថៃ ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីមានការគាំទ្រពីហ្វេនៗជាច្រើន ក្នុងការងារសិល្បៈហើយ ពួកគេទាំងនោះ​ ក៏ចង់ឃើញពីជីវិតឯកជនរបស់លោក ថាតើមានក្ដីសុខ និងសុភមង្គលប៉ុណ្ណា បន្ទាប់ពីមានទំនាក់ទំនងស្នេហា ជាមួយនឹងនារីក្រៅសិល្បៈម្នាក់ អស់រយៈពេលជាង ២ ឆ្នាំ មកហើយ តែលោកនិង គូស្នេហ៍មិនសូវបានបង្ហាញរូបភាពគូស្វីតៗជាមួយគ្នានោះទេ ។  

តែកាលពីថ្មីៗនេះ តារាប្រុសរូបនេះ មិនបានឲ្យហ្វេនៗរង់ចាំយូរទៀតនោះទេ ខណៈពេលនៅក្នុងថ្ងៃខួបកំណើតរបស់គូស្នេហ៍របស់ខ្លួន លោកក៏បានមកចូលរួមយ៉ាងរីករាយ ព្រមជាមួយនឹងមិត្តភក្តិជិតស្និទ្ធជាច្រើន បើទោះបីជា មិនមានរូបភាពណាមួយ ដែលបានលេចឡើងនៅលើ Instagram របស់ James ក៏ដោយ ប៉ុន្តែមិត្តភក្តិរបស់លោកក៏បានចាប់យករូបភាព និងបរិយាកាសដ៏រ៉ូមែនទិក រវាងគូស្នេហ៍មួយគូនេះ ក្នុងពេលដែលអង្គុយក្បែរគ្នា យ៉ាងផ្អែមល្ហែម ផងដែរ ៕

លើសពីនេះទៀត អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ ក្នុងអំឡុងពេលដែល គូស្នេហ៍របស់ James កំពុងតែផ្លុំនំខេក នាងស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងលុយដែលរៀបជាខ្សែវែង ដែលទាញចេញពីនំ យ៉ាងច្រើន ហើយហេតុការនេះ ក៏បានធ្វើឲ្យហ្វេនៗកាន់តែចង់ដឹងថា កាដូមួយនេះជារបស់មនុស្សពិសេសរបស់នាងដែរទេ​ ដូច្នេះហើយ បើចង់ជ្រាបចង់ជ្រាបច្បាស់ មានតែរង់ចាំតាមដានបន្តហើយ៕  

សូមទស្សនារូបភាពខាងក្រោម៖

 James Jirayu 
 James Jirayu 
 James Jirayu 
 James Jirayu 
 James Jirayu 
 James Jirayu 
 James Jirayu 
 James Jirayu 
 James Jirayu និងគូស្នេហ៍
 James Jirayu និងគូស្នេហ៍
 James Jirayu និងគូស្នេហ៍
 James Jirayu និងគូស្នេហ៍
 James Jirayu និងគូស្នេហ៍
 James Jirayu និងគូស្នេហ៍
គូស្នេហ៍របស់ James Jirayu
គូស្នេហ៍របស់ James Jirayu
គូស្នេហ៍របស់ James Jirayu
គូស្នេហ៍របស់ James Jirayu
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T