ក្រោយបាត់មុខយូរ កែងពិឃាត វង្ស ណយ ប្រកាសលាឈប់ពីអាជីពប្រដាល់ហើយ ដោយសារតែ...

//s5.kh1.co/e6/e6c36b6fc5f9a30cac2959b78d1851e9414d5846.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជីវិតជាកីឡាករប្រដាល់របស់ វង្ស ណយ ត្រូវបានបញ្ចប់ហើយ ដោយសារតែវៃ៉យូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ

ភ្នំពេញ៖ ប្រិយមិត្តដែលស្នេហាវិស័យគុនខ្មែរ ប្រាកដជាស្គាល់ អ្នកលេងកែងពិឃាត កីឡាករ វង្ស ណយ ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីទាំងក្នុងស្រុក និងក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ វង្ស ណយ
កីឡាករ វង្ស ណយ

គាត់បានធ្វើឲ្យកក្រើកសង្វៀនជាច្រើន ជាពិសេសនៅសង្វៀនទូរទស្សន៍បាយ័ន កាលពី៥ឆ្នាំមុន។ ក្រោយបាត់មុខពីសង្វៀនអស់មួយរយៈពេល អ្នកគាំទ្រជាច្រើនបានឃើញសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់ វង្ស ណយ ដែលប្រាប់ថា គាត់លែងបន្តអាជីពជាអ្នកប្រដាល់តទៅទៀតហើយ។

កីឡាករ វង្ស ណយ និងគ្រួសារ
កីឡាករ វង្ស ណយ និងគ្រួសារ

ក្នុងសារបង្ហោះ ដែលមានរូបមួយសន្លឹកកំពុងពិសាបាយជាមួយកូនប្រុសស្រី និងពាក្យប៉ុន្មានឃ្លាថា៖

ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវៃ៉យូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន) ។

កីឡាករ វង្ស ណយ
កីឡាករ វង្ស ណយ
កីឡាករ វង្ស ណយ

ក្រោយពីបានអានសារមួយនេះបងប្អូន ប្រាកដជាដឹងអំពីមូលហេតុ នៃការលាឈប់របស់គាត់។ ទោះជាយ៉ាងណាក៏ដោយ វង្ស ណយ ការវ៉ៃរបស់គាត់មួយរយៈក្រោយមានការធា្លក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យបាត់បង់ប្រជាប្រិយភាពបន្តិចម្តងៗ ប៉ុន្តែកីឡាកររូបនេះ ក៏ធ្លាប់បានជួយលើកតម្កើនក្បាច់គុនខ្មែររបស់បុព្វបុរសយើង ឲ្យមានភាពល្បាញល្បីទាំងក្នុង និងក្រៅប្រទេសផងដែរ៕

សារបង្ហោះរបស់ កីឡាករ វង្ស ណយ
សារបង្ហោះរបស់ កីឡាករ វង្ស ណយ

ប្រភពNoy Vong

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T