Man UTD មានទឹកមាត់លេបហើយ! Leicester ភ្លាត់ចាញ់ Bournemouth ទក់សាច់ ប្រឈមមុខនឹងធ្លាក់ចេញពី Top 4 (មានវីដេអូ)

//s5.kh1.co/69/69fbbb90f89646e7587db7955d744698df705eac.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Leicester ភ្លាត់ចាញ់ Bournemouth ទក់សាច់ ក្នុងលទ្ធផល ៤ទល់នឹង១

អង់គ្លេស៖ ក្រុមកញ្ជ្រៀងខៀវ Leicester City កំពុងប្រឈមមុខនឹងការធ្លាក់ចេញពីតំណែង Top 4 (ក្រុមកំពូលតារាងលេខ៤) ក្រោយភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ AFC Bournemouth យ៉ាងអាម៉ាសនៅកីឡដ្ឋាន Vitality Stadium កាលពីម្សិលមិញ ក្នុងលទ្ធផល ៤ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមភ្ញៀវ Leicester មានឱកាសស៊ុតបើកឆាកនាំមុខមុន តាំងពីនាទីទី២៣មកម្ល៉េះ រកបានដោយម្ចាស់អាវលេខ៩ Jamie Vardy ខណៈក្រុមម្ចាស់ផ្ទះ ព្យាយាមតបតវិញផងដែរតែមិនបានសម្រេច ដោយបណ្ដោយឲ្យការប្រកួតក្នុងតង់ទី១ បញ្ចប់ទៅ ដោយលទ្ធផល ០ទល់នឹង១។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

លុះឈានចូលដល់តង់ទី២ នៅនានទីទី៦៦ ក្រុម Bournemouth ក៏វាយបកបានតាមស្មើ តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់ខ្សែបម្រើ Junior Stanislas បន្ទាប់ពីកីឡាករ Wilfred Ndidi របស់ក្រុម Leicester បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ជាមួយគ្នានេះ រំលេងបានត្រឹម១នាទី ក្រុមម្ចាស់ផ្ទះ ក៏បន្ថែមបានគ្រាប់ទី២ នាំមុខវិញម្ដង ស៊ុតសម្រេចទីដោយខ្សែប្រយុទ្ធ Dominic Solanke ភ្លាមៗនោះ ម្ចាស់អាវលេខ១៣ កីឡាករ Callum Wilson បានរត់ទៅយកបាល់ដែលស៊ុតចូលនោះ បម្រុងទៅអបអរ ខណៈខ្សែការពារក្រុម Leicester កីឡាករ Caglar Soyuncu ហាក់ក្រពុលមុខ បានប្រើកាយវិការមិនសមរម្យទៅលើ Wilson​ ជាហេតុធ្វើឲ្យលោកអាជ្ញាកណ្ដាលមិនគិតគូយូរបានពិន័យកាតក្រហម បណ្ដេញ Soyuncu ចេញពីការប្រកួតតែម្ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រោយបាត់បង់សមាជិកម្នាក់ បានធ្វើឲ្យក្រុមលោក Brendan Rodgers កាន់តែពិបាកទប់ទល់នឹងគូប្រកួត ជាលទ្ធផល នៅចុងតង់ទី២ ក្រុម Bournemouth ក៏បន្ថែមបាន២គ្រាប់ទៀត ដោយគ្រាប់ទី៣ ជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់រនាំងការពារកណ្ដាល ក្រុម Leicester កីឡាករ Jonny Evans នៅនាទី៨៣ ចំណែកឯគ្រាប់ទី៤ បំប៉ោងសំណាញ់ទីដោយខ្សែប្រយុទ្ធ Solanke ដដែលនៅនាទីទី៨៧។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

គួរឲ្យដឹងដែរថា តាមរយៈលទ្ធផលនេះ មិនទាន់អាចជួយក្រុម Bournemouth ភាសខ្លួនចេញពីតំបន់ដែលត្រូវគេកាត់ចោលនៅឡើយទេ ដោយនៅបន្តឈរលេខ១៨ ក្នុងតារាង Premier League សប្ដាហ៍ទី៣៥ មាន៣១ពិន្ទុ ក្នុងដៃចាញ់ក្រុមលេខ១៧ Watford ចំនួន៣ពិន្ទុ។

តារាង Premier League
តារាង Premier League

ដោយឡែកក្រុម Leicester វិញ ក្រោយចាញ់ប្រកួតនេះ ហាក់ធ្វើឲ្យកៅអី ក្នុង​ចំណាត់ថ្នាក់លេខ៤ របស់ពួកគេ មានការរង្គោះរង្គើ ដោយរក្សាគម្លាតត្រឹម១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៥ Manchester United។ យ៉ាងណាមិញ ប្រសិនបើក្រុមបិសាចក្រហម អាចយកឈ្នះក្រុម Southampton នៅយប់នេះ នោះពួកគេនឹងហក់ឡើងទៅឈរលេខ៣វិញម្ដង៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T