ទោះបានប្តីសេដ្ឋី រស់នៅដូចព្រះនាង តែសាន់ឆាយ ប្រាប់ត្រង់ថា ជីវិតនាង គឺបែបនេះ ក្រោយសម្រាលកូនរួច

//s5.kh1.co/01/01c16ad464c7caf754d7d73df5ccc1be0ccf2ac4.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជីវិតរបស់មនុស្សម្នាក់ៗ មិនអាចល្អឥតខ្ចោះបាននោះទេ ដូចជាសាន់ឆាយយ៉ាងដូច្នោះដែរ មានជីវិតល្អ មានស្វាមីល្អ តែនាងនៅតែមានសម្ពាធរឿងមួយ។

តៃវ៉ាន់៖ ប្រធានបទមួយរយៈចុងក្រោយ របស់ សាន់ឆាយ ដែលមានឈ្មោះពិត Barbie Hsu តែងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ នៅក្នុងឧស្សាហកម្មសិល្បៈចិន​ ដោយសារតែ ក្រោយនាងសម្រាលកូនទី២ គ្រប់យ៉ាងបានប្រែស្ទើរតែទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកិច្ចសន្ទនា ជាមួយនឹងពិធីការិនី ក្នុងកម្មវិធីមួយ តារាស្រីរូបនេះ បាននិយាយថា  ព្រោះតែកូន ហើយក៏ពាលីដើម្បីកូនតែមួយគត់ នាងស្ទើរតែបាត់បង់គ្រប់យ៉ាងជារបស់ខ្លួន ទាំងមុខមាត់ រូបសម្រស់ និងការងារធ្វើ។ នាងបន្តថា បើទោះបីជា នាងត្រូវបាន ស្វាមី មើលថែ ប្រៀបដូចជាព្រះនាងក៏ដោយ ក៏រូបនាង មានសម្ពាធផ្លូវចិត្ត មិនតិចដែរ ដោយសារតែ ក្រោយនាងសម្រាលកូនក្រោយរួច គីឡូរបស់នាង ឡើងទៅដល់៧០គីឡូឯណោះ។

សាន់ឆាយ បានប្រាប់ទៅកាន់ពិធីការិនីថា នៅពេលនោះដែរ នាងមានបំណងចូលសិល្បៈជាថ្មី តែបែរជាគ្មានអ្នកណាអើពើ និងយកនាងនោះទេ ហើយពេលនោះហើយ ដែលនាងមានអារម្មណ៍ថា ដើម្បីកូន នាងបែរជាពាលីដល់ថ្នាក់ហ្នឹងផង បាត់បង់គ្រប់យ៉ាងជារបស់នាង ដែលខំពីបាតដៃទទេរ តែព្រោះតែឡើងទម្ងន់ ធ្វើឲ្យនាងមិនអាចចូលសិល្បៈបាន។

យ៉ាងណាមិញ មួយឆ្នាំចុងក្រោយនេះ នាងក៏បានព្យាយាមហាត់ប្រាណ តមអាហារ ដើម្បីឲ្យគីឡូរបស់នាង ស្រកមកវិញ ព្រោះថា បើចង់ចូលសិល្បៈ ឬត្រូវទទួលបានការចាប់អារម្មណ៍ពីមហាជន ត្រូវតែ មានរាងស្អាត ហើយទ្រឹស្តីនេះ មិនមែនមានតែនាងទេ គឺតារាភាគច្រើន តែងតែយកទ្រឹស្តីនេះ ជាត្រីមុខ។

គួររំលឹកផងដែរថា  Barbie Hsu​ បានរៀបការជាមួយនឹងសេដ្ឋី កាលពីឆ្នាំ២០១០ ហើយបច្ចុប្បន្ននាងក៏មានជីវិតល្អប្រសើរ ក្រោយរៀបការជាមួយនឹងស្វាមីរបស់នាង ហើយរូបលោក ក៏មិនចង់ឲ្យចូលការងារសិល្បៈនោះទេ តែនាង បែរជាប្រកែក ចង់ធ្វើការនេះ ជាជាងនៅផ្ទះ៕

រូបថតកាលនាងរៀបការ
រូបថតកាលនាងរៀបការ
សាន់ឆាយពីមុន
សាន់ឆាយពីមុន
សាន់ឆាយ និងស្វាមី
សាន់ឆាយ និងស្វាមី
សាន់ឆាយ និងស្វាមី
សាន់ឆាយ និងស្វាមី
សាន់ឆាយ 
សាន់ឆាយ 
សាន់ឆាយ 
សាន់ឆាយ 
សាន់ឆាយ និងស្វាមី
សាន់ឆាយ និងស្វាមី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T