អ្នកចង់សម្រកជាតិខ្លាញ់ គួរហាត់ប្រាណនៅពេលព្រឹកទើបល្អ

//s5.kh1.co/92/92a9c23776aa59ff098c8ef8d9f3e2f356a95bc6.jpg
នារី

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​មាន​ដូចជា​ជួយ​បង្កើន​សាច់ដុំ សម្រក​ខ្លាញ់ ជួយឆ្អឹង​រឹងមាំ កាត់បន្ថយ​ស្ត្រេស ជួយឲ្យគេង​លក់​ស្រួល និង​ជួយ​ដល់​មុខងារ​ខួរក្បាល​ជាដើម។ ដោយឡែក​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​ការ​ហាត់​ប្រាណ​ពេល​ណា​ល្អ​ជា​ពិសេស​សម្រាប់​គ្នាយើង​ដែលចង់​ហាត់​ប្រាណ​សម្រក​ខ្លាញ់។

យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​ គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​មាន​ដូចជា​ជួយ​បង្កើន​សាច់ដុំ សម្រក​ខ្លាញ់ ជួយឆ្អឹង​រឹងមាំ កាត់បន្ថយ​ស្ត្រេស ជួយឲ្យគេង​លក់​ស្រួល និង​ជួយ​ដល់​មុខងារ​ខួរក្បាល​ជាដើម។ ដោយឡែក​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​ តើ​ការ​ហាត់​ប្រាណ​ពេល​ណា​ល្អ​ ជា​ពិសេស​សម្រាប់​គ្នាយើង​ដែលចង់​ហាត់​ប្រាណ​សម្រក​ខ្លាញ់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​ គឺ​មាន​ប្រយោជន៍​ដល់​យើង​ច្រើន ជាពិសេស​សម្រាប់​គ្នាយើង​ដែល​ហាត់ប្រាណ​សម្រក​ខ្លាញ់។ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ដោយ​មិន​ទាន់​ញ៉ាំ​អី​ គឺ​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​ខ្លាញ់​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន។ នេះ​មក​ពី​អ័រម៉ូន​ក្នុង​រាងកាយ​នៅ​ពេល​ព្រឹក​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ក៏​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ពេញ​មួយ​ថ្ងៃ​ដែរ។

ម៉្យាងទៀត ការ​សិក្សា​ក៏​បាន​លើក​ឡើង​ថា​ អ្នក​ហាត់​ប្រាណ​ពេល​ព្រឹក​មិន​សូវ​មាន​ចំណង់​អាហារ​ទេ​ដែល​នេះ​អាច​ជួយ​មិន​ឲ្យ​ឡើង​ទម្ងន់ និង​ជំរុញ​ឲ្យ​យើង​ជ្រើសរើស​របប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព។ ក្រៅ​ពី​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ហើយ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​នៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ផ្លូវចិត្ត​ បញ្ចុះ​សម្ពាធ​ឈាម និង​ជួយ​ឲ្យ​គេង​លក់​ស្រួល ហើយ​ក៏​ជួយ​ដាស់​ស្មារតី​ក្នុង​ការ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។

សម្រាប់​គ្នា​យើង​ដែល​ចង់​ហាត់ប្រាណ​បែប​លើក​សាច់ដុំ​គួរជ្រើសរើសហាត់​ប្រាណ​ពេល​រសៀល ឬ​ពេល​ល្ងាច​ព្រោះ​អំឡុងពេល​នេះ​កម្រិត​អ័រម៉ូន​ខ្ពស់ ជាពិសេស​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែល​ធ្វើ​ឲ្យ​កម្រិត​ថាមពលក៏​ខ្ពស់​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា​គួរ​ចៀសវាង​ការ​ហាត់ប្រាណ​ដែលប្រើ​កម្លាំង​ខ្លាំង​នៅ​ពេល​ជិត​ដល់​ម៉ោង​ចូល​គេង​ព្រោះ​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការគេង។ ប៉ុន្តែយើង​អាច​ធ្វើ​លំហាត់​ប្រាណមួយចំនួន​ដូចជា​ការ​ដើរ ជិះកង់ ឬ​យ៉ូហ្គា​ដែល​លំហាត់ប្រាណទាំងនេះអាច​ជួយ​ដល់​ដំណេក​របស់​យើង​បាន​ល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T