ភ្លឺភ្នែក ក្រោយដឹងពី​ប្រាក់ចំណូលមួយខែៗរបស់​កីឡា​កា​រិនី​បាល់​​ទាត់​អាមេរិក​មួយ​រូប​​នេះ (មានវីដេអូ)

//s5.kh1.co/15/1504dbf9819999df4fd10d7a107687256574d144.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តើកីឡាការិនីល្បីឈ្មោះរបស់អាមេរិក នាង Alex Morgan ប្រាក់ចំណូលប៉ុន្មានក្នុងមួយខែ?

អាមេរិក៖ ក្នុងវិស័យកីឡា តម្លៃផ្នែកខាងនារីនៅមានកម្រិតនៅឡើយ។ នារីដេលស្រលាញ់អាជីព​ជាកីឡាការិនីនៅ​មានឧបសគ្គពីសំណាក់គ្រួសារ ឬក៏អ្នកនៅជុំវិញខ្លួនយើងជាដើម។ ពេលនេះ យើងនឹងលើកយកនៅអត្ថបទមួយ ដែលនិយាយអំពីតម្លៃខ្លួន ឬក៏ជាភាពល្បីល្បាយពីកីឡាការិនីមួយរូបមកពីទ្វីបអឺរ៉ុប ឬ អាមេរិកជាដើម ដើម្បីជាការ​លើកទឹកចិត្តដល់ក្មេងស្រី​មួយចំនួន ដែលពួកគេស្រលាញ់ផ្នែកកីឡា ប៉ុន្តែត្រូវបានមានការរារាំងពីកក្តា​មួយចំនួន​ដូចជាគ្រួសារមិន​​អោយចូលហាត់ ព្រោះគិតថាវាគ្មានប្រយោជន៍ ឬក៏ត្រូវបានគេមើលងាយជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alex Morgan
Alex Morgan

តើអ្នកទាំងអស់គ្នាធ្លាប់ដឹងទេថា វិស័យកីឡាបាលទាត់របស់នារីពួកគេបានឈានទៅដល់កំរិតណា?​ភាពល្បីល្បាញរបស់ពួកគេឈានដល់កំរិតណា ទម្រង់លេង ឬ ក៏ការលេងរបស់ពួកគេដល់កំរិតណា តើពួកគេមាន​ប្រាក់ចំណូលប៉ុន្មានក្នុងមួយអាទិត្យ ឬក៏មួយខែ? 

Alex Morgan
Alex Morgan

Alex Morgan គឺជាមនុស្សម្នាក់ដែលមានភាពជោគជ័យខ្លាំងបំផុតនៅលើវិស័យបាលទាត់របស់នារី ជាមួយ​នឹងកីឡាករិនីជាច្រើនទៀតដែលពួកគេបានទទួលនូវភាពជោគជ័យលើវិស័យមួយនេះ។ ហើយភាពជោគជ័យ​មួយនេះកើតចេញពីការខិតខំប្រឹងប្រែងតស៊ូរបស់ពួកគេ។ យើងគួរដឹងដែរថា Alex Morgan គឺជាកីឡាករិនីដែល​មានភាពទាក់ទាញខ្លាំងបំផុតនៅអាមេរិក និងនៅអឺរ៉ុប។

នាងគឺជាកីឡាករិនីដែលមានសញ្ជាតិអាមេរិក ហើយនាងមកពីក្លឹប Orlando Pride នាងមានប្រាក់ខែ​រហូត​ដល់ ៤៥០.០០០$ នៅក្នុងឆ្នាំ២០១៥។ Alex Morgan បានបង្កើតមុខមាត់អោយអាមេរិកយ៉ាងខ្លាំង ដោយសារតែនាង​បានរក​គ្រាប់បាល់ជាច្រើន ដើម្បីជួយក្រុមអោយបានឈ្នះនៅពាន FIFA World Cup ជាច្រើនលើកមកហើយ។ ហើយរូបនាងផ្ទាល់គឺជា Idol ទូទៅរបស់អ្នកដែលស្រលាញ់បាល់ទាត់។

ភាពខ្លាំងពូកែរបស់នាង ប្រសិនជាយើងមកប្រៀបធៀបខាងកីឡាបាល់ទាត់ខាងបុរសវិញយើងនឹងនឹកដល់ Cristiano Ronaldo មុនគេ ដោយសារតែនាង និង Ronaldo មានទឹកចិត្តដូចគ្នាត្រង់ថានាង​ពិតជាបាន​យកចិត្តទុកដាក់​ខ្លាំងក្នុងការហ្វឹកហាត់ ដូចជានាងតែងតែចូលចិត្តរត់ បង្កើនកម្លាំងដល់ខ្លួនឯងជាប្រចាំ ជាពិសេស​នោះថាគឺនាងជាអ្នករកគ្រប់បាល់បានច្រើនក្នុងការជួយក្រុម។

Alex Morgan ពេលនាងមានផ្ទៃពោះ
Alex Morgan ពេលនាងមានផ្ទៃពោះ

ដូចដែលយើងឃើញស្រាប់ហើយថាបើទោះបីជានាងមានផ្ទៃពោះក៏ដោយ ក៏នាងនៅតែបន្តការហ្វឹកហាត់របស់នាង​ដដែលដើម្បីកុំអោយការហ្វឹកហាត់របស់នាងមានការថយចុះ។ បែបនេះហើយបានធ្វើអោយអ្នកគាំទ្រទាំងអស់នៅតែស្រលាញ់នាង និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា។ ខាងក្រោមនេះគឺជាវីដែអូរបស់ Alex Morgan៖

Alex Morgan Call On Me

ដូចយើងបានឃើញស្រាប់ហើយថាកីឡាក៏មិនបានធ្វើអោយយើងក្លាយជាមនុស្សដែលគ្មានប្រយោជន៍នោះទេ ប៉ុន្តែផ្ទុយទៅវិញវាបានធ្វើអោយយើងមានមុខមាត់ ជាមនុស្សដែលបានជួយដល់ជាតិអោយមានមុខមាត់​ដូចជាប្រទេសដទៃទៀត ជាពិសេសនោះយើងនឹងក្លាយជាមនុស្សដែលមានតម្លៃនៅក្នុងសង្គមទៀតផង៕

AOK VANNA
VANNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T