ក្នុងឆ្នាំនេះ Baifern នឹងបង្ហាញរឿងភាគថ្មីចំនួន ៤ ដែលធ្វើឲ្យអ្នកគាំទ្រពិតជាភ្ញាក់ផ្អើល

//s5.kh1.co/f8/f8cc96851693b48d99247c16f7e4598bbd48c489.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចង់ដឹងអត់ ឆ្នាំនេះ កញ្ញា Baifern នឹងមានរឿងភាគ និងខ្សែភាគយន្តអ្វីខ្លះមកចែកជូនដល់មិត្តអ្នកគាំទ្រ?

ថៃ៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹង និងបានស្គាល់រួចមកហើយថា Baifern Pimchanok ជាតារាសម្តែងស្រីដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំនេះ។ ចង់ដឹងអត់ ឆ្នាំនេះ កញ្ញា Baifern នឹងមានរឿងភាគ និងខ្សែភាគយន្តអ្វីខ្លះមកចែកជូនដល់មិត្តអ្នកគាំទ្រ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រឿង Sroi Sabunga

ថ្មីៗនេះ កញ្ញា Baifern Pimchanok កំពុងសម្តែងរឿងភាគថៃថ្មីមួយនៅក្នុងបុស្តិ៍ TV3  ដែលរឿងនេះមានចំណងជើងថា “Sroi Sabunga” ។ ហើយនៅក្នុងរឿងភាគមួយនេះផងដែរ នាងបានសម្តែងជាមួយនឹងលោក Nine Naphat

  កញ្ញា Baifern Pimchanok និងលោក Nine Naphat
  កញ្ញា Baifern Pimchanok និងលោក Nine Naphat

២. រឿង Sinaeha Saree

សម្រាប់រឿងភាគរបស់បុស្តិ៍ទូរទស្សន៍ ONE 31 វិញ ដែលមានចំណងជើង “Sinaeha Saree”  កញ្ញា Baifern បានសម្តែងជាតួប្តីប្រពន្ធជាមួយនឹងតារាសម្តែងប្រុសគឺលោក Sean Jindachot

កញ្ញា Baifern Pimchanok និងលោក Sean Jindachot
កញ្ញា Baifern Pimchanok និងលោក Sean Jindachot

៣. រឿង Laser Candy

នៅក្នុងឆ្នាំនេះផងដែរ កញ្ញា Baifern បានជួបគ្នាជាមួយនឹងតារាសម្តែងប្រុសគឺលោក Mario Maurer នៅក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា “Laser Candy” ។​ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេ ដែលពួកគេទាំងពីរបានសម្តែងជាមួយគ្នា គឺពួកគេធ្លាប់ចាប់ដៃគូសម្តែងជាមួយគ្នាតាំងពីឆ្នាំ២០១០ មកម្ល៉េះ ដែលរឿងនោះមានចំណងជើងថា ““First Love” ឬ “A Little Thing Called Love”។

កញ្ញា Baifern Pimchanok និងលោក Mario Maurer
កញ្ញា Baifern Pimchanok និងលោក Mario Maurer

៤. ខ្សែភាពយន្តថ្មីក្នុងផលិតកម្ម GDH

កាលពីពេលថ្មីៗនេះ នៅថ្ងៃទី១១ ខែកក្កដា ផលិតកម្ម GDH 559 បានប្រកាសពីខ្សែភាពយន្តបែបមនោសញ្ចេតនាថ្មី ដែលមានការចូលរួមសម្តែងដោយតារាសម្តែងល្បីៗដូចជា លោក Nadech Kugimiya, កញ្ញា Baifern Pimchanok និងលោក Bank Thiti

កញ្ញា Baifern Pimchanok លោក Nadech Kugimiya និងលោក Bank Thiti
កញ្ញា Baifern Pimchanok លោក Nadech Kugimiya និងលោក Bank Thiti
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T