បុរសជាអ្នកជំនួញ និងជាជនជាតិចិនម្នាក់ ដែលមានឈ្មោះថា Liu និងមានអាយុ ២៩ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបង់ប្រាក់ផ្ដាច់ ក្នុងការទិញរថយន្ដដ៏ទំនើបស៊េរី ២០១៣ ពីក្រុមហ៊ុនលក់ឡានមួយគ្រឿង នៅក្នុងសៀងហៃ ប្រទេសចិនកាលពីពេលថ្មីៗនេះ។

យោងទៅតាមសារព័ត៌មានរបស់ប៉េងកាំងថាម បានបន្ដឲ្យដឹងថា បុរសនេះ បានធ្វើការទិញរថយន្ដប្រភេទ Bugatti Grand Sport Vitesse WRC ក្នុងតម្លៃ ៤០លានយ័ន ឬ ៦,៥លានដុល្លារអាមេរិក។ យ៉ាងណាមិញ សម្រាប់ឡានប្រភេទនេះគឺផលិតមានកំណត់ ដែលមាន តែ៨ប៉ុណ្ណោះ ជាមួយនឹង ម៉ាស៊ីន 8.0L W16 និង កំលាំងរថយន្ដគឺ ១,២០០សេះ។ ទាំងអស់នេះ បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នា និយាយថា តម្លៃរថយន្ដមួយគ្រឿង គឺមិនដឹងស្មានប៉ុន្មានសែនដងនៃ ប្រាក់ចំនូលប្រចាំឆ្នាំ របស់ប្រជាជនសៀងហៃនោះទេ  ដែលបានត្រឹមតែ ៣២,៩០៣យ័ន ឬ ៥,៣២៥ ដុល្លារអាមេរិកតែប៉ុណ្ណោះ ជាមធ្យមក្នុងមួយឆ្នាំ។ អ្វីដែលកាន់តែ ភ្ញាក់ផ្អើលនោះ គឺអ្នកជំនួញនេះ បានបោះប្រាក់ជាង ៥០,០០០យ័ន ឬ ៨,០០០ដុល្លារអាមេរិក សម្រាប់ការធ្វើស្លាករថយន្ដនៅក្នុងសៀងហៃនេះ ថែមទៀត។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការចំណាយរាប់លាន សម្រាប់ទិញរថយន្ដទំនើប ខណៈពេលដែលមានកំណើនប្រជាពលរដ្ឋក្រីក្រជាច្រើន បានកើនឡើង?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]