ជប៉ុនគ្រោងផលិតយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតមួយ នៅទសវត្សរ៍ក្រោយ រីឯសមត្ថភាពវិញមិនធម្មតា

//s5.kh1.co/b5/b59011ecb89254a33077b9ffc32439eb261f7b38.jpg
បច្ចេកវិទ្យា

 ១២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វាទំនងជាយន្តហោះម៉ាស៊ីនភ្លោះ ដែលត្រូវបានរចនាឡើងដើម្បីកាន់កាប់តួនាទី ការពារដែនអាកាសដ៏សំខាន់របស់ប្រទេសនេះ នៅទសវត្សរ៍ក្រោយ។

ជប៉ុន៖ ប្រទេសជប៉ុនបានប្រកាសពីផែនការ ដើម្បីផលិតយន្តហោះបំបាំងកាយដ៏ទំនើបបំផុតមួយ របស់ពិភពលោក ដែលទំនងជាយន្តហោះម៉ាស៊ីនភ្លោះ ដែលត្រូវបានរចនាឡើងដើម្បីកាន់កាប់តួនាទី ការពារដែនអាកាសដ៏សំខាន់របស់ប្រទេសនេះ នៅទសវត្សរ៍ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងការពារជាតិនៅសប្ដាហ៍នេះ បានប្រាប់សមាជិកសភាថា យន្តហោះចម្បាំងថ្មីជំនាន់ទី៦នឹងចាប់ផ្ដើមផលិតនៅក្នុងឆ្នាំសារពើពន្ធ ២០៣១ និងជំនួសកងនាវាចាស់ គឺយន្តហោះចម្បាំង F-2 ជិត១០០គ្រឿង ដែលប្រើម៉ាស៊ីនទោលជំនាន់ទី៤ ដែលយកគំរូតាមយន្តហោះចម្បាំងអាមេរិក F-16s នេះបើយោងតាមទូរទស្សន៍ជាតិជប៉ុន NHK។

រូបគំរូយន្តហោះបំបាំងកាយរបស់ជប៉ុន ដែលនឹងត្រូវផលិតនៅទសវត្សរ៍ក្រោយ
រូបគំរូយន្តហោះបំបាំងកាយរបស់ជប៉ុន ដែលនឹងត្រូវផលិតនៅទសវត្សរ៍ក្រោយ

ថវិកាសារពើពន្ធឆ្នាំ២០២០បានបង្ហាញថា ថវិកាជាង២៦១លានដុល្លារត្រូវបានទុកសម្រាប់កម្មវិធី ដែលមានឈ្មោះថា F-X រួមទាំងលុយដើម្បីបង្កើតយន្តហោះដ្រូន ដែលអាចដំណើរការជាមួយយន្តហោះបំបាំងកាយ ដែលជាបច្ចេកវិទ្យាមួយ ដែលកំពុងត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិក។

លក្ខណៈពិសេសផ្សេងទៀតត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងាររបស់ជប៉ុន Acquisition, Logistics and Technology Agency (ALTA) ដែលរំពឹងថា នឹងមាននៅក្នុងយន្តហោះថ្មីគឺ៖

·  សមត្ថភាពកំណត់គោលដៅមីស៊ីលព្រមគ្នា ជាមួយយន្តហោះជាច្រើន ដែលគេស្គាល់ថា ការបាញ់បណ្ដាញ

·  កាំជ្រួចអាវុធផ្ទៃក្នុង ដូចជាអ្វីដែលបានឃើញនៅលើយន្តហោះបំបាំងកាយ F-22 របស់អាមេរិក

·  ប្រើក្បាលកម្លាំងរុញច្រានទិសដៅ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T