អ្នក​ជំនាញ​កម្រ​ប្រាប់​​ បើមិនបានលុយ​! មកដឹងពីអាថ៌​កំបាំង​ប្រ​ឆាំង​​នឹង​​ភាព​ចាស់​ ដែល​អ្នក​ជំនាញ​កម្រ​បង្ហើប​

//s5.kh1.co/24/241f03e92f43deb8df91ae23559b323a171a75a7.jpg
នារី

 ១៣-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

យើងតែងតែចង់ឲ្យអ្នកជំនាញថែរក្សាស្បែកប្រាប់ ឬចែករំលែកអំពីអាថ៌កំបាំងប្រឆាំងនឹងភាពចាស់ ប៉ុន្តែពួកគេមិន​ដែលប្រាប់​ដោយមិនគិតលុយនោះទេ

យើងតែងតែចង់ឲ្យអ្នកជំនាញថែរក្សាស្បែកប្រាប់ ឬចែករំលែកអំពីអាថ៌កំបាំងប្រឆាំងនឹងភាពចាស់ ប៉ុន្តែពួកគេ​មិនដែលប្រាប់ដោយមិនគិតលុយនោះទេ ជាពិសេសវិធីបន្ថយស្នាមខ្មៅៗជុំវិញភ្នែក និងការហើមភ្នែកតែម្តង។ មានផលិតផលថែរក្សាស្បែកក្នុងនាមជាសារធាតុប្រឆាំងនឹងភាពចាស់ជាច្រើនបានអះអាងថា អាចជួយ​សម្រួល​ដល់ភាពចាស់ជាងវិញដូចជា កន្ទួលលើស្បែក ស្នាមជ្រីវជ្រួញ និងបង្កើនកូឡាជែនក្នុងខ្លួន។ ប៉ុន្តែភាគច្រើននៃផលិតផលទាំងនេះគ្រាន់តែជាទ្រឹស្តីទេ ហើយយកល្អអ្នកប្រើប្រាស់គួរតែយល់ដឹងកាន់តែច្រើន​បន្ថែម​ទៀតអំពីវាផង។ ទោះបីជាយ៉ាងណាក៏ដោយ មានអាថ៌កំបាំងប្រឆាំងនឹងភាពចាស់មួយចំនួន​ដែលអ្នកជំនាញ​ខាងរោគ​សើស្បែកមិនចង់ប្រាប់ឲ្យអ្នកបានដឹងទេ ដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជ្រើសរើសក្រែមការពារកម្តៅព្រះអាទិត្យដើម្បីប្រឆាំងនឹងភាពចាស់របស់ស្បែក

ក្រែមការពារកម្តៅព្រះអាទិត្យគឺជាអាវុធដ៏ល្អបំផុតនៅពេលអ្នកកំពុងតែការពារស្បែកពីជំងឺមហារីកស្បែក ហើយវា​ក៏ជាមធ្យោបាយដ៏ល្អបំផុតដែរក្នុងការថែរក្សាស្បែកឲ្យកាន់តែក្មេងជាងវ័យ និងសុខភាពល្អ។ ក្រៅពីបង្កើតជា​កាំរស្មី​យូវីដើម្បីបំផ្លាញស្បែគ ពន្លឺព្រះអាទិត្យក៏អាចបង្កជាស្នាមអ៊ុចៗពណ៌ត្នោត ក្រហម និងស្បែកជ្រីវជ្រួញបានដែរ។ ដូច្នេះក្រែមការពារកម្តៅថ្ងៃអាចជួយដល់រឿងនេះបាន។ 

ផលិតផលថ្លៃៗមិនប្រាកដថាមានប្រសិទ្ធភាពទាំងអស់ឡើយ

រាល់ផលិតផលថ្លៃប្រាកដជាពពាយនាយថា នឹងផ្តល់ជាលទ្ធផលយ៉ាងល្អគាប់ចិត្ត ប៉ុន្តែរឿងនេះមិនប្រាកដ​ទាំងអស់​ឡើយ។ ផលិតផលដែលមានតម្លៃខ្ពស់អាចមានន័យថាធាតុផ្សំរបស់វាមានគុណភាព ឬមានកំហាប់នៃធាតុផ្សំខ្ពស់​ជាងផលិតផលផ្សេង ប៉ុន្តែតារាងធាតុផ្សំទៅវិញទេដែលមានសារៈសំខាន់ជាងស្លាកយីហោរផលិតផលទៅទៀត។ 

កុំជឿទៅលើការពពាយនាយក្រែមលាបមុខបំបាត់ស្នាមជ្រីវជ្រួញ

មនុស្សយើងចេញស្នាមផ្នត់ៗដោយសារតែមានផ្នត់លើស្បែកម្តងហើយម្តងទៀតដោយសារតែសាច់ដុំនៅពីក្រោមនោះ។ ស្បែកដែលនៅក្មេង និងមានសុខភាពល្អគឺមានភាពរឹងមាំដែលអាចស៊ូនឹងភាពផ្នត់ និងរក្សាទម្រងដើមវិញបាន ប៉ុន្តែ​ជាមួយនឹង​ភាពចាស់ទៅតាមអាយុ ភាពរឹងមាំរបស់ស្បែកនឹងចុះខ្សោយវិញ។ ខណៈពេលដែលក្រែមលាបស្បែក​នឹង​ជួយ​​ថែរក្សារបាំងការពារស្បែកឲ្យរឹងមាំ ដើម្បីបន្ថយភាពជ្រីវជ្រួញ។ 

សាកល្បងប្រើថ្នាំបំប៉នកូឡាជែន

កូឡាជែនគឺជាប្រូតេអ៊ីនមួយប្រភេទសម្រាប់បង្កើតជាសក់ ស្បែក និងក្រចក។ ថ្នាំបំប៉នកូឡាជែនគឺជាបណ្តុំនៃអាស៊ីត​អាមីណេ និង Peptides ដែលភ្ជាប់ទំនាក់ទំនងក្នុងចរន្តឈាមជាមួយអង់ហ្ស៊ីមជាច្រើនសម្រាប់បង្កើត​ជាកូឡាជែន​ពេញលេញក្នុងខ្លួន។ រាងកាយដែលខ្វះកូឡាជែន ថ្នាំបំប៉នប្រភេទនេះនឹងជួយទ្រទ្រង់ និងបង្កើនការផលិតកូឡាជែន​បាន។ ប៉ុន្តែយកល្អ អ្នកគួរតែជ្រើសរើសកូឡាជែនដែលត្រឹមត្រូវដែរ ដោយសារតែវាមាន ១៦ប្រភេទខុសៗគ្នា​ឯណោះ​៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T