អ្នកចូលចិត្តញ៉ាំកាហ្វេរាល់ថ្ងៃហ្នឹង តើមានដឹងអំពីប្រយោជន៍របស់វាចំពោះសុខភាពដែរទេ?

//s5.kh1.co/47/473dda69edda7c9b262d8c544b1fe3be67bd41ff.jpg
នារី

 ១៣-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ចាប់ពីជួយបន្ថយការរលាករហូតដល់ជំរុញដល់ការផ្ចង់អារម្មណ៍ អ្នកជំនាញខាងរបបអាហារ និងអាហារូបត្ថម្ភគឺមានអំណះអំណាងគ្រប់គ្រាន់សម្រាប់គាំទ្រដល់រឿងនេះ។

ចាប់ពីជួយបន្ថយការរលាករហូតដល់ជំរុញដល់ការផ្ចង់អារម្មណ៍ អ្នកជំនាញខាងរបបអាហារ និងអាហារូបត្ថម្ភគឺមានអំណះអំណាងគ្រប់គ្រាន់សម្រាប់គាំទ្រដល់រឿងនេះ។ មែនហើយ ដំណឹងល្អនោះគឺថា អ្នកញ៉ាំកាហ្វេរាល់ថ្ងៃប្រហែលជាទទួលបានរឿងល្អជាច្រើនចំពោះសុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាប្រយោជន៍ខ្លះៗនៃការញ៉ាំកាហ្វេដែលមនុស្សភាគច្រើនមិនសូវបានដឹងឡើយ៖

១. ផ្ទុកទៅដោយអង់ទីអុកស៊ីដង់

កាហ្វេគឺជាប្រភពដ៏ច្រើននៃអង់ទីអុកស៊ីដង់ដែលមាននាទីការពារកោសិកានៅពេលញ៉ាំវាបានរាល់ថ្ងៃ។ តាមពិតទៅ កាហ្វេគឺជាប្រភពដ៏សំខាន់មួយនៃអង់ទីអុកស៊ីដង់។ ត្រឹមកាហ្វេខ្មៅមួយពែងមានអង់ទីអុកស៊ីដង់ច្រើនជាង ១០០០ឯណោះ។ 

២. ជួយបន្ថយការរលាក

ប្រយោជន៍ដ៏ធំមួយនៃការញ៉ាំអង់ទីអុកស៊ីដង់រាល់ថ្ងៃ  គឺវាអាចបន្ថយការរលាកបាន។ ភាគច្រើននៃសេចក្តីរាយការណ៍អំពីប្រយោជន៍សុខភាពនៃការញ៉ាំកាហ្វេគឺ វាមានអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងការរលាក។ វាប្រហែលជាទៅបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ Parkinson’s តែម្តង។ 

រូបតំណាង
រូបតំណាង

៣. ជួយបង្ការជំងឺមហារីក

ការញ៉ាំកាហ្វេត្រូវបានគេរកឃើញទៀតថា អាចបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ពោះវៀនធំ អង់ដូម៉ែត្រ និងក្រពេញប្រូស្តាត។ ការញ៉ាំកាហ្វេ ៤ទៅ ៥ពែងក្នុងមួយថ្ងៃ អាចបន្ថយការប្រឈមនឹងជំងឺមហារីកមួយចំនួន តែចូរចាំថា វាគឺជាការតាមដានមួយបែបធម្មជាតិ ហើយយើងមិនអាចធានាទៅលើទំនាក់ទំនងមូលហេតុ និងឥទ្ធិពលរបស់វាបានឡើយ។ 

៤. បន្ថយការបាក់ទឹកចិត្ត

ការស្រាវជ្រាវខ្លះបានណែនាំថា ការញ៉ាំកាហ្វេខ្មៅធម្មតាឃើញថាជួយបន្ថយការប្រឈមនឹងបញ្ហាផ្លូវចិត្តនេះបាន។ ស្រ្តីដែលញ៉ាំកាហ្វេកម្រិតមធ្យម អាចបន្ថយការប្រឈមនឹងការបាក់ទឹកចិត្តបាន។ ស្រ្តីដែលញ៉ាំកាហ្វេពីរទៅបីពែងក្នុងមួយថ្ងៃនឹងជួយបន្ថយការប្រឈមនឹងជំងឺបាក់ទឹកចិត្តជាងស្រ្តីដែលញ៉ាំតិចជាងនេះក្នុងមួយសប្តាហ៍។ 

៥. ជួយដល់សុខភាពបេះដូង

នេះអាចជាដំណឹងល្អសម្រាប់អ្នកមានប្រវត្តិកើតជំងឺបេះដូងតែម្តង ដោយសារតែការមានទម្លាប់ញ៉ាំកាហ្វេអាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូងបាន។ ប្រយោជន៍ធំបំផុតនៃការញ៉ាំកាហ្វេ បីទៅប្រាំពែងក្នុងមួយថ្ងៃនឹងមានប្រយោជន៍បែបនេះ។ ការញ៉ាំកាហ្វេក៏ជួយបន្ថយការប្រឈមនឹងជំងឺខ្សោយបេះដូង ៧ភាគរយ និងដាច់សរសៃឈាមខួរក្បាល ៨ភាគរយ។ ក្រៅពីនេះ វាក៏អាចជួយបន្ថយការប្រឈមនឹងបេះដូងលោតខុសប្រក្រតីឬហៅថា Atrial Fibrillation ដែរ។ 

រូបតំណាង
រូបតំណាង

៦. ជំរុញដល់ការផ្ចង់អារម្មណ៍

កាហ្វេអ៊ីនជំរុញដល់ការធ្វើការងារសាមញ្ញៗ និងស្មុគស្មាញ ហើយក៏បង្កើនការប្រុងប្រយ័ត្នដែរ។ ការញ៉ាំកាហ្វេប្រហែលជាពង្រឹងដល់ការផ្ចង់អារម្មណ៍ តែមិនមែនជាការឆ្នៃប្រឌិតឡើយ។ អ្នកស្រាវជ្រាវបានរកឃើញថា ជាតិកាហ្វេអ៊ីនជំរុញដល់សមត្ថភាពដោះស្រាយបញ្ហា។

យោងទៅតាមរដ្ឋបានលចំណីអាហារ និងឱសថ (FDA) បានឲ្យណែនាំថា មនុស្សយើងធម្មតាអាចញ៉ាំជាតិកាហ្វេអ៊ីនរហូតដល់ ៤០០មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេ ៣ ទៅ ៤ពែង។ ចំណែកឯស្រ្តីមានផ្ទៃពោះវិញគួរតែបន្ថយកុំឲ្យច្រើនជាង ២០០មីលីក្រាមក្នុងមួយថ្ងៃអី៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T