ធ្ងន់ធ្ងរណាស់! ប្រេស៊ីលរកឃើញអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាង១,០០០នាក់ក្នុងមួយថ្ងៃ នាំឲ្យអ្នកស្លាប់សរុបកើនដល់...

//s5.kh1.co/27/2757750519e6bbfb672b45701f1e2f828860d4c7.jpg
សង្គម

 ១២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកស្លាប់ដោយសារ COVID-19 នៅប្រេស៊ីលកើនលើស ១,០០០នាក់ក្នុងមួយថ្ងៃ នាំឲ្យអ្នកស្លាប់សរុបកើនដល់...

ប្រេស៊ីល៖ បច្ចុប្បន្ននេះ ប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយសារជំងឺកូវីដ-១៩ បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាមេរិកឡាទីន និងឈរនៅលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ហើយមួយរយៈចុងក្រោយនេះ ប្រទេសប្រេស៊ីលជាមធ្យមមានអ្នកស្លាប់ជាង១,០០០នាក់ក្នុងមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបានរកឃើញអ្នកស្លាប់ថ្មីចំនួន ១,០៧១នាក់ នៅថ្ងៃសៅរ៍ម្សិលមិញ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧១,៤៦៩នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១,៨៣៩,៨៥០នាក់។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់នៅប្រេស៊ីល បានកើនឡើងទ្វេដងក្នុងរយៈពេល ៣៥ថ្ងៃចុងក្រោយនេះ ដោយក្នុងនោះរដ្ឋ សៅប៉ូឡូ និងរដ្ឋ រីយ៉ូ ដេ ហ្សាណេរ៉ូ ធ្ងន់ធ្ងរជាងគេ។

យ៉ាងណាមិញ ទោះបីជាការផ្ទុះឡើងនេះ មិនបានបង្ហាញសញ្ញានៃការថយចុះក៏ដោយ ក៏រដ្ឋមួយចំនួន រួមទាំងរដ្ឋសៅប៉ូឡូ និងរដ្ឋ រីយ៉ូ ដេ ហ្សាណេរ៉ូ បានចាប់ផ្ដើមបន្ធូរបន្ថយវិធានការទប់ស្កាត់ផងដែរ។ តួយ៉ាង គេសង្កេតឃើញមនុស្សម្នាជាច្រើន បានទៅលេងកម្សាន្ដនៅតាមឆ្នេរសមុទ្រ ដែលបង្កការព្រួយបារម្ភដល់ប្រទេសមានប្រជាជនសរុបជាង ២១២លាននាក់មួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

នៅទីបញ្ចុះសព
នៅទីបញ្ចុះសព
នៅទីបញ្ចុះសព
នៅទីបញ្ចុះសព
នៅទីបញ្ចុះសព
នៅទីបញ្ចុះសព
នៅទីបញ្ចុះសព
នៅទីបញ្ចុះសព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T