ម្ដងនេះ Sririta ចាយរាងសាហាវ ថ្វីបើអាយុជិត៤០ឆ្នាំ ក៏ដោយ

//s5.kh1.co/7a/7a4dd588c9467cb58a143f98607c6a31d3e9d98f.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រៀបការហើយ ថែមទាំងមានវ័យកាន់តែជ្រេទៀត ក៏មិនមែនជាឧបសគ្គសម្រាប់​តារាស្រី Sririta ដោយថ្មីៗនេះ នាងក៏បានបង្ហាញខ្លួនក្នុងឈុតហែលទឹក ឈរបង្អួតរាងដ៏ទាក់ទាញ ដែលធ្វើឲ្យហ្វេនៗមើលឡើងភ្លឹក ព្រមទាំងភ្លេចទៅហើយថា នាងមានវ័យជិត ៤០ ឆ្នាំ ទៅហើយ។

ថៃ៖ ទោះបីជារៀបការមានស្វាមីហើយក៏ដោយ តែតារាស្រីដ៏មានប្រជាប្រិយភាព Sririta Jensen នៅតែទទួលបានកាគាំទ្រពីទស្សនិកជនជាច្រើន ជាមួយនឹងសម្រស់ដ៏លេចធ្លោ ក្មេងជាងវ័យ ព្រមទាំងមានការលេងខ្លួន ក្នុងស្ទាយ៍សម្លៀកបំពាក់ដ៏ទាន់សម័យ ធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ខណៈពេលដែលនាងជិតឈានចូលដល់វ័យ ៤០ ឆ្នាំ ទៅហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ថ្មីៗនេះ Sririta បានបង្ហោះរូបថតរបស់ខ្លួន នៅលើបណ្ដាញសង្គម ក្នុងដំណើរកម្សាន្តទៅកាន់ឆ្នេរសមុទ្រជាមួយនឹងស្វាមី ដែលនៅក្នុងនោះ ពិតជាបានធ្វើឲ្យហ្វេនៗមានភាពរំជើបរំជួលសារជាថ្មីទៀតហើយ ដោយបានបង្ហាញខ្លួនក្នុងឈុតហែលទឹកពណ៌ខ្មៅ ឈរបង្អួតរាងក្រោមបរិយាកាសដ៏ស្រស់ថ្លា ក្បែរសមុទ្រ ។  ជាមួយនឹងការបង្ហោះនេះដែរ ហ្វេនៗជាច្រើន បានចូលមកសរសើរពីភាពស៊ិចស៊ី របស់នាងក្នុងឈុតមួយនេះ ដែលបានបញ្ចេញសាច់សស្អាតយ៉ាងមានមន្តស្នេហ៍ អាចឲ្យបុរសៗកាន់តែឈ្លក់វង្វេង ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មុនពេលដែលនាងបង្ហាញខ្លួនដ៏ស៊ិចស៊ីនៅលើឆ្នេរសមុទ្រ តារាស្រី Sririta បានធ្វើការស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ក្នុងការអប់រំធម៌ ដើម្បីធ្វើឲ្យចិត្តមានភាពស្ងប់ស្ងៀម ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta 
Sririta 
Sririta 
Sririta 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T