មិននឹកស្មានថា ព្រះចន្ទរបស់យើងធ្លាប់មានមហាសមុទ្រកម្អែលភ្លើង រហូតដល់២០០លានឆ្នាំ

//s5.kh1.co/81/819b5c40fb38844ae02007323ec5914b1747b2d5.png
បច្ចេកវិទ្យា

 ១២-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវថ្មីនេះអាចស្រាយបំភ្លឺ ទៅលើការកកើតនៃផែនដីនិងប្រព័ន្ធព្រះអាទិត្យ។

បរទេស៖ ការសិក្សាថ្មីមួយបានរកឃើញថា ព្រះចន្ទរបស់ផែនដីនៅពេលកើតឡើងដំបូង ប្រហែលជាមានផ្ទុកមហាសមុទ្រកំអែលភ្លើង អស់រយៈពេល២០០លានឆ្នាំ គឺយូរជាងការគិតមុនៗរបស់អ្នកវិទ្យាសាស្ត្រ។ អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវថ្មីនេះអាចស្រាយបំភ្លឺ ទៅលើការកកើតនៃផែនដីនិងប្រព័ន្ធព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្រគិតថា ផែនដីបានកើតឡើងប្រហែល៤.៥ប៊ីលានឆ្នាំមុន ជាមួយកំណើតរបស់ព្រះចន្ទបន្ទាប់ពីនេះ។ ការពន្យល់ឈានមុខគេសម្រាប់ដើមកំណើតព្រះចន្ទគឺថា វាបណ្ដាលមកពីការប៉ះទង្គិចរវាងថ្មភព ឬអំប៊ីយ៉ុងសកលលោក។ មួយក្នុងចំណោមនោះគឺផែនដីដែលទើបកកើត ហើយមួយទៀតគឺជាព្រះចន្ទនោះឯង។

ព្រះចន្ទរបស់ផែនដីនៅពេលកើតឡើងដំបូង ប្រហែលជាមានផ្ទុកមហាសមុទ្រកំអែលភ្លើង អស់រយៈពេល២០០លានឆ្នាំ
ព្រះចន្ទរបស់ផែនដីនៅពេលកើតឡើងដំបូង ប្រហែលជាមានផ្ទុកមហាសមុទ្រកំអែលភ្លើង អស់រយៈពេល២០០លានឆ្នាំ

ការស្រាវជ្រាវពីមុនបានរកឃើញភស្ដុតាងសម្រាប់មហាសមុទ្រកម្អែលភ្លើង នៅលើឋានព្រះចន្ទដំបូង ក្នុងសមាសភាពនៃស្រទាប់លើព្រះចន្ទ ដែលវាអណ្ដែតនិងរំលាយថ្ម។ សរុបមក ពួកគេបានរកឃើញថា មហាសមុទ្រកម្អែលភ្លើងនៅឋានព្រះចន្ទអាចនឹងស្ថិតនៅរយៈពេល ពី១៥០ទៅ២០០លានឆ្នាំ ដែលមានរយៈពេលយូរជាងការគិតពីមុន១០ដង។

ពួកគេក៏បានប៉ាន់ប្រមាណថា ព្រះចន្ទបានកើតឡើងនៅចន្លោះពី៤.៤ប៊ីលានឆ្នាំទៅ៤.៤៥ប៊ីលានឆ្នាំមុន ដែលមានអាយុកាលពី៥០លានទៅ១០០លានឆ្នាំ គឺច្រើនជាងការគិតពីលើកមុន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T