សូមប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ នៅតែ​បន្តឆក់យកជីវិត​អ្នក​ដំណើរ​​យ៉ាង​ឃោរ​ឃៅ​

//s5.kh1.co/bb/bbc7f52d56d9e08e4306d59af969d4e076a92969.jpeg
សង្គម

 ១៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅបានឆក់យកជិវិតអ្នកដំណើរ ៤នាក់ និងរបួស ២៩នាក់

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅបានឆក់យកជិវិតអ្នកដំណើរ ៤នាក់ និងរបួស ២៩នាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤ករណី ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៤នាក់ របួសធ្ងន់ ១៤នាក់ និងរបួសស្រាល ១៥នាក់ ដែលមូលហេតុបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា មិនប្រកាន់ស្តាំ ប្រជែងដោយគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹងស្រា និងកត្តាយានយន្ត។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៤ករណីនេះ បានបង្ករខូចខាតម៉ូតូ៧គ្រឿង រថយន្តធុន​តូច​ ៤គ្រឿង​ រថយន្តធុនធំ៤គ្រឿង យានផ្សេងៗ៤គ្រឿង និង ថ្មើរជើង២នាក់។

បន្ថែមពីនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវ​ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ​តាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ និងកុំបើកបរក្នុងស្ថានភាពស្រវឹង៕

រូបភាពគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ កក្កដា ២០២០
រូបភាពគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ កក្កដា ២០២០
រូបភាពគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ កក្កដា ២០២០
រូបភាពគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ កក្កដា ២០២០
រូបភាពគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ កក្កដា ២០២០
រូបភាពគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ កក្កដា ២០២០
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T