តើប្រិយមិត្តអ្នកអាន ជឿ ទេថា ហេមប៊ឺហ្គឺ ដែលទិញនៅក្នុងហាង McDonald តាំងឆ្នាំ ១៩៩៩ នៅតែមានរូបរាងធម្មតា ដូចកាលពីទិញដំបូង?

លោក Whipple រស់នៅ Logan ទីក្រុង Utah ដែលរក្សាទុកអាហារសំរន់មួយនេះ  បាននិយាយនៅ លើកញ្ចក់់ទូរទស្សន៏ ក្នុងកម្មវិធី The Doctors ថា គាត់គ្មាន មានបំណងទុក ហេមប៊ឺហ្គឺនោះទេ។  គាត់បានភ្លេចវានោះ ហោប៉ៅ អាវធំរបស់គាត់ ហើយ ២ឆ្នាំក្រោយមក ទើប ប្រពន្ធគាត់ប្រទះឃើញ ហេមប៊ឺហ្គឺ នោះវិញ ដោយចៃដន្យ។

លោក Whipple  និយាយបន្តថា នៅពេលនោះ ពួកគាត់ទាំងពីរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ រូបរាងរបស់ហេមប៊ឺហ្គឺ នៅមានសភាពល្អធម្មតា  ដូចនេះ គាត់ក៏សម្រេចចិត្តទុកបន្ត រហូតដល់១៤ឆ្នាំ  ដើម្បីពិសោធន៏ហេតុការណ៏ដ៏ចម្លែកនេះ។ ប៉ុន្តែ ១៤ឆ្នាំក្រោយមក ហេមប៊ឺហ្គឺ នោះនៅតែមានសភាពធម្មតា គ្មានដុះផ្សិត ឬ ធុំក្លិនមិនល្អអ្វីឡើយ។ លោក Whipple ថែមទាំងបង្ហាញ វិក័យបត្រ័ ដែលបញ្ជាក់ពីថ្ងៃទិញ និង តម្លៃ ហេមនោះទៀតផង។ ម្យ៉ាងវិញទៀត គាត់ បញ្ជាក់ទៀតថា គាត់នឹងបង្ហាញហេមប៊ឺហ្គឺ ទៅចៅៗ របស់គាត់ ហើយ អោយពួកគេ ញុំាហេមប៊ឺហ្គឺនោះ។

តើប្រិយមិត្ដអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏ដ៏កម្រនេះ?







ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]