រ៉ាប៊ី លេងម្លឹងៗ ក្តៅខ្លួនហ្វេន អស់ហើយ

//s5.kh1.co/3f/3fee7115003c01286a631b2b98edd3bc25cb4a94.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ ចំពោះបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ ពីហ្វេនៗនោះទេ តែ តារាចម្រៀងស្រី កញ្ញា រ៉ាប៊ី ថែមទាំងទទួលបានប្រជាប្រិយភាពទៅលើការតែងខ្លួនក្នុងឈុតដ៏ទាន់សម័យ និង ស៊ិចស៊ីខ្លាំង ផងដែរ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រី កញ្ញា រ៉ាប៊ី កំពុងតែទទួលបានជោគជ័យ នៅក្នុងការងារសិល្បៈយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងញាក់ដ៏ពេញនិយមក្នុងស្រទាប់យុវវ័យ ព្រមទាំងមានក្បាច់រាំដ៏រស់រវើកគួរជាទីចាប់អារម្មណ៏ ពីហ្វេនៗជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារាស្រីរូបនេះ មិនត្រឹមតែធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ជាប់ចិត្ត នឹងបទចម្រៀងរបស់នាងនោះទេ តែនាង ថែមទាំងមានការតែងខ្លួនដ៏ទាក់ទាញ ក្នុងឈុតដ៏ទាន់សម័យ បង្ហាញពីភាពស៊ិចស៊ី បង្អួតរាងយ៉ាងល្អឥតខ្ចោះ ទាំងនៅក្នុងខ្សែវីដេអូបទចម្រៀង ព្រមទាំង ការសម្ដែងនៅលើឆាកតន្រ្តី ទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះវិញ នាងក៏បានធ្វើឲ្យហ្វេនៗមិនតិចនាក់ឡើយ កាន់តែមានភាពញាប់ញ័រ ជាមួយនឹងការបង្ហាញខ្លួន ដ៏ស៊ិចស៊ីបំផុត នៅក្នុងឈុតហែលទឹក បញ្ចេញសាច់ភ្លៅ បង្អួតសម្រស់ដ៏មានមន្តស្នេហ៍ ដែលអ្នកណាៗបានឃើញហើយ ពិតជាទប់អារម្មណ៍មិនជាប់។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីរូបនេះ​ បង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួននៅលើបណ្ដាញសង្គម ព្រោះនាងក៏ទទួលបានប្រជាប្រិយភាពពីហ្វេនៗជាច្រើន ចំពោះការបង្ហាញខ្លួនដ៏ទាក់ទាញបែបនេះ នាពេលកន្លងមក ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T