មានចាំតួប្រុសស្អាត ម្នាក់នេះទេ ដែលល្បី១០ឆ្នាំមុន? ពេលនេះ សម្រស់លោក ឃើញហើយស្លុតខ្លាំង

//s5.kh1.co/b1/b1a6c389d2cc8049fd50860046ed3b5b925b8ca2.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សឹងតែមិនគួរឲ្យជឿថា មុខមាត់ តារាសម្ដែងដ៏ល្បី ធ្លាប់ធ្វើឲ្យនារីៗជាច្រើនលង់នឹងសម្រស់ស្អាតសង្ហា Edison Chen បានផ្លាស់ប្ដូរខ្លួនទៅជាមុខចាស់ ជ្រួញសឹងតែដូចលោកតាទៅហើយ។

ហុងកុង៖ តារាសម្ដែងដ៏ល្បីកូនកាត់កាណាដា ហុងកុង លោក Edison Chen​ កាលពីឆ្នាំ ២០០០ តារាប្រុសរូបនេះ តែងតែធ្វើឲ្យមហាជន និងហ្វេនៗនារីៗចាច្រើនលង់នឹងរូបសម្បត្តិស្រស់សង្ហារបស់លោកជាខ្លាំង។ មិនត្រឹមតែមានមាត់មាត់ស្អាតតែមួយមុខនោះទេ តែតារាប្រុសរូបនេះ ក៏មានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អឥតខ្ចោះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពេលនេះ Edison Chen ក៏បានរៀបការ មានកូនស្រីមុខមាត់ស្អាតមិនចាញ់លោកប៉ុន្មានឡើយ។ ដោយពេលនេះតារាប្រុសរូបនេះមានវ័យ ៤០ឆ្នាំហើយ  តែអ្វីដែលលោកធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងស្រងាកចិត្តបំផុតនោះ ពេលនេះលោកមានមុខមាត់ចាស់ជាងមុន ថែមទាំងមានស្នាមជ្រួញច្រើន មើលទៅសឹងតែដូចលោកតាទៅហើយ។

គួរម្លឹកផងដែរថា Edison Chen មានស្នាដៃក្នុងការសម្ដែងភាពយន្តល្បីៗជាច្រើន រហូតមានហ្វេនៗជាច្រើនសរសើរពីសមត្ថភាព និងមុខមាត់ដ៏សង្ហាលោកស្ទើរតែគ្រប់គ្នាទៅហើយ។ តែក្រោយឈានចូលវ័យ ៤០ឆ្នាំ និងមានប្រពន្ធ កូនស្រីរួច តារាប្រុសរូបនេះ បែរជាបណ្ដោយខ្លួន មិនសូវយកចិត្តទុកដាក់ថែសម្រស់ដូចពេលមុនៗទៀតឡើយ រហូតធ្វើឲ្យមុខមាត់ស្បែកលោកឆាប់ចាស់បែបនេះ។

បន្ទាប់ពី Live ក្នុងគណនី Instagram ផ្ទាល់ខ្លួន បង្ហាញមុខមាត់ពេលបច្ចុប្បន្ននេះ រួច មានហ្វេនៗជាច្រើនហួសចិត្តនឹងមុខមាត់ថ្មីរបស់លោកជាខ្លាំង។ រហូតធ្វើឲ្យហ្វេនៗដែលកំពុងមើលការ Live ផ្ទាល់ភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយបាត់មុខយូរ៕

ចង់ជ្រាបច្បាស់ថា មុខមាត់ Edison Chen ពេលនេះយ៉ាងណា? សូមទស្សនារូបភាពខាងក្រោម៖ 

Edison Chen
Edison Chen
Edison Chen
Edison Chen
Edison Chen
Edison Chen
Edison Chen
Edison Chen
Edison Chen
Edison Chen
មុខមាត់ Edison Chen ពេលនេះ
មុខមាត់ Edison Chen ពេលនេះ
មុខមាត់ Edison Chen ពេលនេះ
មុខមាត់ Edison Chen ពេលនេះ
មុខមាត់ Edison Chen ពេលនេះ
មុខមាត់ Edison Chen ពេលនេះ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T