ទម្ងន់ស្រកខ្លាំងពេក Sunmi រន្ធត់ចិត្ត ដល់ថ្នាក់គិតថា ខ្លួនឯងអាចនឹងស្លាប់បាន បើនៅតែបែបនេះ

//s5.kh1.co/82/8220ad31b8c5c367a7f461923d8529fbaec81164.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រឿងទម្ងន់នេះ មិនមែនជារឿងលេងសើចទេ មកស្ដាប់ពីបទពិសោធន៍ពិតរបស់ Sunmi ទើបដឹង ការស្រកទម្ងន់ជាបន្តបន្ទាប់ អាចធ្វើឲ្យនាងកាន់តែមានការខ្វល់ខ្វាយចិត្ត ហើយសុខភាពក៏មិនសូវជា រឹងមាំល្អដូចជាគេប៉ុន្មានឡើយ។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ នៅពេលដែល Sunmi បានបង្ហាញខ្លួន ក្នុងកម្មវិធី Knowing Bros នាងបានបង្ហើបពីអារម្មណ៍ពិត នៅពេលមួយដែលនាង រន្ធត់ចិត្តខ្លាំងបំផុតក្នុងជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sunmi ពេលចូលរួមកម្មវិធី Knowing Bros
Sunmi ពេលចូលរួមកម្មវិធី Knowing Bros

Sunmi បានបង្ហើបថា នោះគឺនៅពេលដែល ទម្ងន់របស់នាងបានបន្តស្រក រហូតដល់ ៤១គីឡូក្រាម ធ្វើឲ្យនាងគិតថា បើនៅតែបែបនោះ នាងអាចនឹងស្លាប់ជាមិនខាន។

ដូច្នេះទើបនាងសម្រេចចិត្ត ផ្លាស់ប្តូររបបអាហារ និងទម្លាប់ចាស់ភ្លាមៗ ដើម្បីឡើងទម្ងន់វិញ រហូតឡើងបាន ៥០គីឡូក្រាម ទើបនាងមានអារម្មណ៍ថា ខ្លួនឯងមានសុវត្ថិភាពវិញ។

នៅពេលនោះដែរ ពិធីករបានបន្ថែមបែបកំប្លែងថា លោកមិនអាចចងចាំបានទេ ពីពេលវេលាដែលលោកមានទម្ងន់ ៤១គីឡូក្រាមនោះ ព្រោះអនុស្សាវរីយ៍ដំបូងបំផុតរបស់លោក គឺពេលមករៀនថ្នាក់បឋមសិក្សា ហើយនៅពេលនោះ លោកមានទម្ងន់ប្រហែលជា ៦០គីឡូក្រាមទៅហើយ។

ពិធីករ
ពិធីករ

ក្នុងនោះដែរ Sumi ក៏ត្រូវបានមហាជនពោលសរសើរ ជាបន្តបន្ទាប់ ពីសម្រស់ថ្មីរបស់នាង ចាប់តាំងពីឡើងទម្ងន់។ ប៉ុន្តែអ្វីដែលសំខាន់បំផុត នៃការឡើងទម្ងន់របស់នាង គឺនាពេលថ្មីៗនេះ នាងមានសុខភាពល្អជាងកាលពីមុន៕

តោះមកមើលរូបភាព បង្ហាញពីសម្រស់ថ្មីពេលឡើងទម្ងន់របស់ Sunmi ខាងក្រោម ៖

Sunmi
Sunmi
Sunmi
Sunmi
Sunmi
Sunmi
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T