ក្មេងប្រុសម្នាក់ទទួលបានលិខិតសរសើរពីម្ចាស់ក្សត្រិយ៍អង់គ្លេស ក្រោយផ្ញើលំហាត់ឱ្យទ្រង់ដោះស្រាយ ដើម្បីកែអផ្សុកអំឡុងពេលបិទប្រទេស

//s5.kh1.co/79/799c04c9ccaeb5e5c38afcd793e36c1dec4c4b73.jpg
សង្គម

 ១២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មេងប្រុសម្នាក់ មានឈ្មោះថា ​Timothy Madders អាយុ៧ឆ្នាំ ទើបទទួលបានលិខិតសរសើរមួយសន្លឹក ពីម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាបេត

អង់គ្លេស៖ ក្មេងប្រុសម្នាក់ មានឈ្មោះថា ​Timothy Madders អាយុឆ្នាំ ទើបទទួលបានលិខិតសរសើរមួយសន្លឹក ពីម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាបេត ក្រោយរូបគេបានបង្កើតលំហាត់ម៉្យាងដែលជាការស្វែងរកពាក្យផ្ញើជូនទ្រង់ ដើម្បីដោះស្រាយកម្សាន្ដព្រះទ័យ កំឡុងពេលបិទប្រទេស ដោយសារជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Timothy មានការព្រួយបារម្ភថា ម្ចាស់ក្សត្រិយ៍ប្រហែលជាធុញទ្រាន់ ឬមិនសប្បាយព្រះទ័យឡើយ កំឡុងពេលគម្លាតឆ្ងាយសង្គម ដូច្នេះទើបគេបានបង្កើតលំហាត់នោះឡើងតែម្ដង។ នៅក្នុងលំហាត់ដែលបង្កើតឡើងដោយផ្ទាល់ដៃរបស់គេ មានបង្កប់ពាក្យស្វែងរកមួយចំនួនដូចជា Smile, Happiness, Family, Hug, Holiday, Love, Jolly, Sunshine, Playtime និង Friend

Timothy មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរូបគេទទួលបានលិខិតថ្លែងអំណរគុណត្រឡប់ពីម្ចាស់ក្សត្រិយ៍វិញ ហើយក្នុងលិខិតនោះបានសរសេរថា៖

Timothy ជាទីគោរព! ម្ចាស់ក្សត្រិយ៍បានឲ្យខ្ញុំសរសេរវាឡើង ដើម្បីថ្លែងអំណរគុណចំពោះលំហាត់ ដែលអ្នកបានបង្កើតយ៉ាងពិសេសសម្រាប់ទ្រង់។

លិខិតថ្លែងអំណរគុណ

ជាមួយគ្នានេះដែរ ម្ដាយរបស់ Timothy បាននិយាយថា កូនគាត់តែងតែគិតពីអ្នកដទៃ ហើយគេបានបង្កើតវាឡើងដោយដៃផ្ទាល់យ៉ាងល្អបំផុត ដើម្បីលើកទឹកចិត្ដទ្រង់៕

សូមទស្សនារូបភាពខាងក្រោម៖

សំណេរលំហាត់
សំណេរលំហាត់
លិខិតដែល Timothy ផ្ញើទៅ
លិខិតដែល Timothy ផ្ញើទៅ
លិខិតដែលម្ចាស់ក្សត្រិយ៍ ផ្ញើត្រឡប់មកវិញ
លិខិតដែលម្ចាស់ក្សត្រិយ៍ ផ្ញើត្រឡប់មកវិញ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T