កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ ស្ដ្រីមានផ្ទៃពោះម្នាក់ បានកើតកូននៅលើម៉ូតូ ដោយមិនដឹងខ្លួន ខណៈពេលដែល កំពុងតែជិះម៉ូតូព្យាយាមទៅមន្ទីរពេទ្យ ដើម្បីទៅសម្រាលកូនដូចគ្នា។

យោងទៅតាមសារព័ត៌មានភូគេត បានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ មានអ្នកធ្វើដំនើរតាមឡាន ក្រុងម្នាក់ដែលមានឈ្មោះថា Ancharee Mookta បានអង្គុយនៅផ្នែកខាងមុខ ក៏ប្រទះឃើញ ម៉ូតូមួយគ្រឿងបានជ្រុះធ្លាក់របស់ មកក្រោម នាងក៏បានឲ្យអ្នកបើកឡានក្រុងឈប់ និងចុះទៅមើល។ អ្វីដែលមិននឹកស្មានដល់នោះគឺ បែរជាឃើញទារកដែល ប្រលាក់ឈាមទៅវិញនៅលើដី។ យ៉ាងណាមិញ ទារកនេះនៅមានជីវិត ហើយក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Wachira នៅក្នុងបាងកកនេះ ដោយម៉ូតូតាមរយៈអ្នកស្មគ្រ័ចិត្ដ។

សម្រាប់ហេតុការណ៍នេះ ត្រូវបានប៉ូលីសនៅក្នុងតំបន់ និយាយថា ម្ដាយរបស់ទារកនេះ ក៏បានឈឺពោះដូចគ្នា ដែលនាងគិតថាប្រហែលជាត្រូវ សម្រាលកូនហើយ ដូចនេះនាងក៏សម្រេចចិត្ដជិះម៉ូតូ ដោយខ្លួនឯងមកកាន់មន្ទីរពេទ្យ ដែលអ្នកជិះម៉ូតូស្មគ្រ័ចិត្ដនោះជួយបញ្ជូនដូចគ្នា។ ប៉ុន្ដែក្នុងអំឡុងពេលដែលជិះម៉ូតូនោះ នាងក៏កើតកូន ដែលសូម្បីតែខ្លួននាង ក៏នាងមិនដឹងដូចគ្នា។ ទោះជាយ៉ាងណា ប៉ូលីសនឹងធ្វើការសើុបអង្កេតពី ករណីនេះ ឲ្យបានច្បាស់លាស់។

តើប្រិយមិត្ដយល់យ៉ាងណា ដែលកើតកូននៅលើម៉ូតូ តែបែរជាមិនដឹងខ្លួន?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]