ផ្ទះទូកអគ្គិសនី ដែលអាចចុះទឹកបាន និងឡើងគោកបាន នឹងបញ្ចេញលក់នៅលើទីផ្សារឆ្នាំក្រោយ ក្នុងតម្លៃ…

//s5.kh1.co/92/9204414b21a5231ba3de6cedf3d72bddd662c6e4.jpg
សង្គម

 ១២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផ្ទះទូកអគ្គិសនី ត្រូវបានរចនាឡើងយ៉ាងពិសេស ដោយមានកង់ធាក់ ផ្ទះបាយ អំពូលភ្លើង កង្ហារ និងកន្លែងសាកថាមពល។

បរទេស៖ នាពេលបច្ចុប្បន្ននេះ ការធ្វើដំណើរកម្សាន្តតាមបែបផ្សងព្រេង មានការពេញនិយមជាខ្លាំងសម្រាប់អ្នកទេសចរគ្រប់វ័យ។ ហើយទន្ទឹមនឹងនេះដែរ ផ្ទះទូកអគ្គិសនី ដែលអាចចុះទឹកបាន និងឡើងគោកបាន នឹងបញ្ចេញលក់នៅលើទីផ្សារឆ្នាំក្រោយ សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទះទូកអគ្គិសនី ត្រូវបានរចនាឡើងយ៉ាងពិសេស ដោយមានកង់ធាក់ ផ្ទះបាយ អំពូលភ្លើង កង្ហារ និងកន្លែងសាកថាមពល។ នៅក្នុងផ្ទះបាយមានធ្នើរចំនួន៦ ទុកសម្រាប់ដាក់អាហារ និងរបស់របរចាំបាច់ផ្សេងៗ ហើយក៏មានតុ រួមទាំងកៅអីបរិភោគអាហារដែលអាចបត់បានទៀតផង។

នៅពេលដែលតុ និងកៅអីត្រូវបានរុះរើចេញនៃផ្នែកខាងក្នុង នោះនឹងមានទីធ្លាធំល្មមដែលក្លាយទៅជាបន្ទប់គេង សម្រាប់មនុស្សពេញវ័យ២នាក់ផងដែរ។

លោក Aigars Lauzis ជាអ្នកឌីហ្សាញ បានឲ្យដឹងដែរថា រូបលោកផ្ទាល់មានគំនិតច្នៃប្រឌិតផ្ទះទូកនេះឡើង ក្រោយពីចំណាយពេល៤ឆ្នាំធ្វើដំណើរពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុងតូក្យូដោយការជិះកង់។ ផ្ទះទូកនេះ ត្រូវបានធ្វើឡើងពីក្ដារបន្ទះ និងបំពាក់ថាមពលដោយម៉ូទ័រអគ្គិសនីកម្លាំង២៥០វ៉ាត់ រួមទាំងបន្ទះសូឡា។

យ៉ាងណាមិញ ផ្ទះទូកអគ្គិសនីនឹងសម្រេចបញ្ចេញលក់នៅលើទីផ្សារនៅឆ្នាំក្រោយនេះ ក្នុងតម្លៃរហូតដល់ទៅ ៨,០០០ផោនឯណោះ (ប្រមាណ១០,០០០ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
ផ្ទះទូកអគ្គិសនី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T