ទីបំផុត គូស្នេហ៍សេដ្ឋី របស់ Taew បង្ហោះរូបនាង លែងឲ្យហ្វេនសង្ស័យទៀតហើយ

//s5.kh1.co/20/20aba3ed533be0e1a28bb57e5a602fe6ac7d106c.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វេនៗជាច្រើនពិតជាអស់ក្ដីបារម្មណ៍ពីទុក្ខក្រៀមក្រំ របស់ តារាស្រី Taew ដែលបានបាត់បង់ឪពុក ខណៈពេលដែលទំនាក់ទំនងរវាងនាងនិងគូស្នេហ៍កាន់តែវិវត្តន៍ទៅមុខ ព្រោះថ្មីៗនេះ គូស្នេហ៍របស់នាង ក៏បានបង្ហាញរូបភាពជុំគ្រួសារយ៉ាងមានភាពកក់ក្ដៅ។

ថៃ៖ អាចនិយាយបានថា នៅតែមានហ្វេនៗជាច្រើន បានផ្ញើសារលើទឹកចិត្ត ទៅដល់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Taew Natapohn ព្រមទាំងក្រុមគ្រួសារទាំងមូល បន្ទាប់ពីបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលជាលោកឪពុករបស់នាងផ្ទាល់តែម្ដង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រឡេកឃើញថា នៅក្នុងពិធីបុណ្យសពរបស់ឪពុកនាង ក៏នៅតែ មានមិត្តភក្តិបងប្អូនប្រុសស្រី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន បានមកចូលរួមរំលែកទុក្ខ ដែលអាចធ្វើឲ្យក្រុមគ្រួសាររបស់នាងមានស្នាមញញឹមសាជាថ្មីម្តងទៀត​ ។

នៅក្នុងនោះដែរ ក៏ត្រូវបានហ្វេនៗមិនតិចនោះឡើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគូស្នេហ៍ថ្មី ដែលជាកម្លោះអ្នកមានហាយសូរ លោក Pranai Phornprapha ដែលនៅរង់ចាំជួយ និងលើកទឹកចិត្តទៅដល់នាង ព្រមទាំងជួយនៅក្នុងពិធីបុណ្យសពយ៉ាងពេញទី ផងដែរ។

លើសពីនេះទៅទៀត កម្លោះហាយសូររូបនេះ ក៏បានបង្ហោះ រូបភាពមួយសន្លឹក ដែលជារូបភាព ដែលខ្លួនបានថតជុំគ្នាជាមួយនឹងគ្រួសាររបស់ Taew ខណៈដែលមុខមាត់របស់នាង ចាប់ផ្ដើមមានស្នាមញញឹម ដោយភាពកក់ក្ដៅ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហោះរូបភាពក្នុង Instagram Story ដែលរូបភាពរបស់ Taew កំពុងតែសើចសប្បាយ ធ្វើឲ្យហ្វេនៗរបស់នាង អស់ក្ដីបារម្មណ៍ និងមានភាពសប្បាយរីករាយ ទៅតាមគូស្នេហ៍ថ្មីថ្មោងមួយនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

Taew
Taew
Taew
Taew
Taew
Taew
គូស្នេហ៍ របស់ Taew
គូស្នេហ៍ របស់ Taew
គូស្នេហ៍ របស់ Taew
គូស្នេហ៍ របស់ Taew
Taew
Taew
Taew
Taew
Taew
Taew
Taew និងគ្រួសារ ព្រមទាំងគូស្នេហ៍
Taew និងគ្រួសារ ព្រមទាំងគូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T