អាណិតខ្លោចចិត្ត! កីឡាករ ម៉ន ភារម្យ រងរបួសជង្គង់ធ្ងន់ធ្ងរ (មានវីដេអូ)

//s5.kh1.co/46/46bb8b92ed36a199ddf478e38da148cb00f6aa2c.jpg
កីទ្បា

 ១១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ន ភារម្យ ស្រែកទ្រហ៊ោយំ នៅពេលទៅព្យាបាលរបួល

ភ្នំពេញ៖ សម្លេងស្រែក បង្ហាញពីការឈឺចាប់របស់កីឡាករ ម៉ន ភារម្យ ក្រោយរងរបួសគ្រិចក្បាលជង្គង់ខាងស្តាំ ក្នុងជំនួបប៉ះ ពេជ្រ ប៊ុនសិទ្ធិ នៅសង្វៀនគូប៊ូតាកាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ន ភារម្យ (ខៀវ) និង ពេជ្រ ប៊ុនសិទ្ធិ (ក្រហម)
ម៉ន ភារម្យ (ខៀវ) និង ពេជ្រ ប៊ុនសិទ្ធិ (ក្រហម)

ការប្រកួតរបស់អ្នកទាំង២ពិតជាទាក់ទាញ ដោយការវាយអស់ពីសមត្ថភាពរៀងៗខ្លួន ទាំងការប្តូរកែង កណ្តាប់ដៃ ស្ទើរគ្រប់ក្បាច់។ ក្នុងទឹកទី៥ ម៉ន ភារម្យ បានដួលយកជង្គង់ស្តាំរបស់ខ្លួនច្រត់ ធ្វើឲ្យគ្រិចមិនអាចងើបរួច បើតាមអ្នកទស្សនាមួយចំនួនបានយល់ច្រលំ ថាកីឡាកររូបនេះសន្លប់ដោយសារជង្គង់ហោះរបស់ ពេជ្រ ប៊ុនសិទ្ធិ តែមិនមែនឡើយ។

ម៉ន ភារម្យ (ខៀវ) និង ពេជ្រ ប៊ុនសិទ្ធិ (ក្រហម)
ម៉ន ភារម្យ (ខៀវ) និង ពេជ្រ ប៊ុនសិទ្ធិ (ក្រហម)

ថ្ងៃនេះគេក៏បានឃើញវីដេអូគួរឲ្យអាណិត របស់ ភារម្យ នៅពេលទៅឲ្យលោកគ្រូពេទ្យខ្មែរ បានធ្វើចលនាសម្រួលជង្គង់ឲ្យដូចដើមវិញ។ យ៉ាងណាក៏ដោយក្រោយជាពីរបួស ភារម្យ ត្រូវសម្រាកព្យាបាលយ៉ាងតិចមួយខែ នេះបើយោងតាមសម្តីរបស់ ម៉ន សាម៉េត៕ 

នេះជាវីដេអូ ដ៏គួរឲ្យអាណិតរបស់ ម៉ន ភារម្យ៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T