កូនប្រុសនៃរដ្ឋាភិបាលចិន បានព្យាយាមឲ្យសំណូក ជាទឹកប្រាក់ ៧,៦០០ដុល្លារអាមេរិក  ទៅសាស្រ្ដាចារ្យសាកវិទ្យាល័យ របស់គាត់ និងបានជ្រុះកាំភ្លើងខ្លីមួយដើម ចេញពីហោប៉ៅរបស់គាត់ ខណៈពេលដែលកុំពុងនិយាយជាមួយ សាស្រ្ដាចារ្យនោះ។

យោងតាមប្រភពព័ត៌មានរបស់ ឌេលីមែល បានឲ្យដឹងថា កូនប្រុសរបស់រដ្ឋាភិបាលចិន Yang Li ត្រូវបានចាប់ចូលគុក កាលពីម្សិលមិញ ក្រោយពេលដែលគេព្យាយាម ឲ្យសំណូកទៅសាស្រ្ដាចារ្យជនជាតិអង់គ្លេស នៃសាកលវិទ្យាល័យមួយ ចំនួន ៧,៦០០ដុល្លារ ដើម្បីបានសញ្ញាប័ត្រ។ ខណពេលដែលជួបជាមួយសាស្រ្ដាចារ្យ សាកលវិទ្យាល័យ គេក៏បានយកកាំភ្លើងជ័រមួយ ទៅតាមដែរ។

Yang Li ទទួលបានលទ្ធផលប្រលង ៣៧ពិន្ទុតែប៉ុណ្ណោះ  ដែលត្រូវតម្រូវឲ្យគេ ចំណាយពេល១ឆ្នាំទៀត ដើម្បីរៀនសារឡើងវិញ។ តែអ្វីដែល Yang Li រំពឹងទុកនោះ គឺគេអាចទទួលបានលេខមួយក្នុងថ្នាក់ ហេតុដូចនេះហើយ គេបានយកប្រាក់ ៧,៦០០ដុល្លារទៅបន្ទាប់របស់សាស្រ្ដាចារ្យ ដើម្បីកែរពិន្ទុប្រលងឲ្យគេ នៅពេលដែលសាស្រ្ដាចារ្យមិនយល់ព្រម គេក៏បានយកកាំភ្លើងខ្លី ចេញពីហោប៉ៅគំរាមសាស្រ្ដាចារ្យ តែត្រូវបានក្រុមសន្តិសុខនៃសាកលវិទ្យាល័យ ចូលមកចាប់ខ្លួន និងបញ្ជូនទៅឲ្យប៉ូលីស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]