Chelsea, Liverpool និង Arsenal កំពុងដណ្តើមគ្នាតាមទិញតារាឆ្នើមម្នាក់នេះពីលីគកំពូល Bundesliga

//s5.kh1.co/6e/6e679f5e95a171b37e1b1e2ff6ab9fc2a0e730cc.jpg
កីទ្បា

 ១១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Chelsea, Liverpool និង Arsenal កំពុងដណ្តើមគ្នាតាមទិញតារាឆ្នើម Weston McKennie ពីលីគកំពូល Bundesliga

បរទេស៖ ក្លិបធំៗ៣នៅ Premier League គឺក្លិប Chelsea, Liverpool និង Arsenal ត្រូវបានគេរាយការណ៍មកថាកំពុងតែប្រជែងគ្នាតាមទិញកីឡាករខ្សែបម្រើកណ្តាល  Weston McKennie ពីក្លិបអាល្លឺម៉ង់ Schalke 04

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Weston McKennie
កីឡាករ Weston McKennie

កីឡាករវ័យ២១ឆ្នាំជម្រើសជាតិអាមេរិករូបនេះ បានមកចូលរួមជាមួយក្លិប Schalke 04 នៅឆ្នាំ២០១៧ ក្រោយផ្លាស់ពីក្លិប Dallas នៅស្រុកកំណើតរបស់ខ្លួន។ នៅក្នុងរយៈពេល២រដូវកាលជាមួយក្លិប Schalke 04 រូបគេបង្ហាញខ្លួនបាន៩១ប្រកួត ដោយនៅក្នុងរដូវកាលនេះ McKennie រកបាន៣គ្រាប់ និងបោះបាល់ឲ្យដៃគូបានមួយលើកផងដែរ។

កីឡាករ Weston McKennie លេងឲ្យជម្រើសជាតិអាមេរិក
កីឡាករ Weston McKennie លេងឲ្យជម្រើសជាតិអាមេរិក

បើតាមកាសែត CBS Sports បានឲ្យដឹងថា Weston McKennie អាចនឹងត្រូវចាកចេញពីក្លិបនៅរដូវក្ដៅនេះ ដោយកំពុងតែជាចំណាប់អារម្មណ៍របស់ក្លិបធំៗជាច្រើននៅលីគកំពូលអឺរ៉ូប។ ជាមួយគ្នានេះមានក្លិបធំៗ៣ដែលរូបគេអាចនឹងសម្រចចិត្តទៅចូលរួមគឺក្លិប Chelsea, Liverpool និង Arsenal ជាដើម។ ដោយឡែកក្លិប Schalke 04 បានដាក់តម្លៃខ្លួនលក់ McKennie រហូតដល់ទៅ២០លានផោន (ឬប្រមាណ២៥លានដុល្លារ) ដោយតារាវ័យក្មេងរូបនេះនៅសល់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០២៤ ឯណោះ៕

កីឡាករ Weston McKennie
កីឡាករ Weston McKennie

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T