គ្រោះទឹកជំនន់នៅនេប៉ាល់ បានសម្លាប់មនុស្ស២៣នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន (មានវីដេអូ)

//s5.kh1.co/30/30269f0276a185a7d28936dba9447567eafeda45.jpg
សង្គម

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទឹកធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ និងការ​បាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងរាប់ពាន់នាក់ទៀត ត្រូវ​ជម្លៀស

កដ្ឋមណ្ឌូ៖ អាជ្ញាធររបស់ប្រទេសនេប៉ាល់បានរាយការណ៍នៅថ្ងៃសៅរ៍នេះ​ថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ និងការ​បាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងរាប់ពាន់នាក់ទៀត ត្រូវ​ជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ដែលស្ថិតនៅភាគខាងលិចប្រទេសនេប៉ាល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី ១១ ខែ កក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ
មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ

ប្រភពដដែល​បានឱ្យដឹងទៀតថា ​ស្រុកចាចាកុត (Jajarkot) មានអ្នកស្លាប់ ៧នាក់ ស្រុកកាសគី ​( Kaski) ចំនួន ៧នាក់ ចំណែកស្រុកមីយ៉ាកឌី (Myagdi) ស្លាប់ ៩នាក់ និង ជាង ៣០នាក់ផ្សេងទៀត បានបាត់ខ្លួន។

ផ្ទះសម្បែងជាច្រើន ត្រូវរងការបំផ្លាញ
ផ្ទះសម្បែងជាច្រើន ត្រូវរងការបំផ្លាញ

លោកអភិបាលស្រុក Gyan Nath Dhakal បានលើកឡើងយ៉ាងដូច្នេះថា៖

ចំនួនអ្នកស្លាប់​អាចនឹងកើនឡើងបន្ថែមទៀត ខណៈក្រុមអ្នកជួយសង្គ្រោះទើបតែទៅដល់ទីតាំងដាច់ស្រយាល ដើម្បីស្វែងរកជនរងគ្រោះ។ ហើយមកពេលនេះ មនុស្សចំនួន ៥០នាក់ ត្រូវបាន​ជម្លៀសដោយសុវត្ថិភាពតាមរយៈការប្រើប្រាស់ឧទ្ធម្ភាគចក្រ។

Gyan Nath Dhakal
មនុស្សជាង ៣០នាក់ បានបាត់ខ្លួន
មនុស្សជាង ៣០នាក់ បានបាត់ខ្លួន

សូមជម្រាបផងដែរថា ​គ្រោះទឹកជំនន់​និងការបាក់ដី គឺជារឿងធម្មតាដែលកើតមានឡើងនៅ​តាមតំបន់ភ្នំក្នុងប្រទេសនេប៉ាល់ ​កំឡុង​រដូវធ្លាក់ខ្យល់មូសុង ចាប់ខែមិថុនា ដល់ខែកញ្ញា​ ជារៀងរាល់ឆ្នាំ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T