មិនមែនចេះតែសាក់ទេ! មកដឹងពីអត្ថន័យរូបសាក់លើខ្លួន ពូ Randy Orton

//s5.kh1.co/db/dbf717bae73dd1eed8f1c3dfe9d95c1cd57eff35.jpg
កីទ្បា

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្នាមសាក់នៅលើខ្លួន តារាកីឡាកាស Randy Orton មានអត្ថន័យមិនគួរឲ្យជឿ

បរទេស៖ កំពូលកីឡាករ WWE លោក Randy Orton ដែលអ្នកគាំទ្រជាច្រើនចាត់ទុកគាត់ជានិមិត្តរូបដ៏រឹងមាំ ខ្លាំងខ្លា ប៉ុន្តែបើមើលឲ្យស៊ីជម្រៅទៅលើស្មាមសាក់នៅលើខ្លួនគាត់ អ្នកនឹងដឹងផ្នែកមួយទៀតពីរូបគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្នាមសាក់នៅលើម្រាមដៃ
ស្នាមសាក់នៅលើម្រាមដៃ

ស្នាមសាក់នៅលើម្រាមដៃ គឺចង់បញ្ជាក់ការស្រលាញ់ ទៅលើប្រពន្ធរបស់គាត់ Kimberley Kessler ដែលអ្នកទាំងពីរបានរៀបការជាមួយគ្នា កាលពីឆ្នាំ២០១៥ អំឡុងពេល Orton គាត់សម្រាកពីសង្វៀន WWE មួយរយៈព្យបាលរបួស។

រូបសាក់នៅលើខ្នង
រូបសាក់នៅលើខ្នង

រូបសាក់នៅលើខ្នង ដែលជាខ្សែរញ៉េរញ៉ៃដូចកុលសម្ព័ន្ធនេះ គឺគាត់សាក់នៅអំឡុងពេលប្រកួតព្រឹត្តិការណ៍ Ohio Valley Wrestling days ហើយគាត់ក៏បានបញ្ជាក់ថា រូបមួយនេះមិនមានអត្ថន័យជ្រាលជ្រៅអ្វីសម្រាប់គាត់នោះទេ។

ស្នាមសាក់នៅលើដៃស្តាំ
ស្នាមសាក់នៅលើដៃស្តាំ

ស្នាមសាក់នៅលើដៃស្តាំ បញ្ជាក់អំពីកងម៉ារីនរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានសាក់ជាអក្សរមកបិទបាំងវិញ បន្ទាប់ពីគាត់ធ្លាប់ជ្រុលជ្រោះ ប្រព្រឹត្ដរឿងមិនល្អម្ដង ដោយឥឡូវគាត់បានសាក់ជាឃ្លាមួយថា "ចូរប្រយ័ត្នប្រយែង ព្រោះមារសត្រូវរបស់អ្នក ដូចជាតោកំពុងក្រហឹមដើរស្វែងរកចំណី"។

ស្នាមសាក់នៅលើដៃឆ្វេង
ស្នាមសាក់នៅលើដៃឆ្វេង

ចំណែកដៃឆ្វេងរបស់គាត់វិញ គឺសម្រាប់កូនស្រីរបស់គាត់ Alanna ដែលមានរូបផ្កាកុលាបពណ៌ស្រស់ឆើតឆាយ Randy បានប្រាប់ថាវាចំណាយពេលជិត៥០ម៉ោង សម្រាប់រូបមួយនេះ ប៉ុន្តែវាមានអត្ថន័យសម្រាប់គាត់ណាស់ ។

Randy ព្រមទាំងប្រពន្ធ និងកូនស្រីរបស់គាត់
Randy ព្រមទាំងប្រពន្ធ និងកូនស្រីរបស់គាត់

 Randy ក៏បានបន្ថែមថាគាត់មិនចង់ឲ្យអ្នកណាដឹងពីអត្ថន័យបង្កប់របស់វាទេ អ្នកអាចមើល អ្នកអាចសរសើរ តែអត្ថន័យគឺសម្រាប់ខ្ញុំ៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T