ចុមៗ២ដូរ១! Man City អាចនឹងយកកីឡាកររបស់ខ្លួន២នាក់នេះ ទៅវ៉ៃដូរយក Koulibaly ពី Napoli

//s5.kh1.co/73/73fc7deefccbf0ee1b282acced58b83d93de292e.jpg
កីទ្បា

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Man City អាចនឹងយក Nicolas Otamendi និង Oleksandr Zinchenko ទៅវ៉ៃដូរយក Koulibaly ពី Napoli

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមកិច្ចព្រមព្រៀង ដោះដូរកីឡាករជាមួយក្លិបជើងខ្លាំងអ៊ីតាលី Napoli។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍របស់កាសែត The Sun បានឲ្យដឹងថា ក្លិបជើងឯក Premier League រដូវកាលមុន អាចនឹងដាក់កីឡាករ Nicolas Otamendi និង Oleksandr Zinchenko ក្នុងកិច្ចព្រមព្រៀងដោះដូរយករនាំងការពារឆ្នើមរបស់ក្រុម Napoli កីឡាករ Kalidou Koulibaly

  កីឡាករ Nicolas Otamendi
  កីឡាករ Nicolas Otamendi

Man City ហាក់មានបញ្ហាផ្នែកជើងក្រោម ចាប់តាំងពីខ្សែការពារសំខាន់ Aymeric Laporte ជូបបញ្ហារបួសតាមរំខានជារឿយៗ ដែលជាហេតុធ្វើឲ្យពួកគេពិតជាលំបាកក្នុងប្រជែងពាន Premier League ជាមួយ Liverpool ក្នុងរដូវកាលនេះ។

កីឡាករ Aymeric Laporte
កីឡាករ Aymeric Laporte

ក្នុងនោះដែរ​ ក្លិបរហស្សនាម មេឃខៀវ បានដាក់គោលដៅយកខ្សែការពារវ័យ២៩ឆ្នាំ របស់ Napoli កីឡាករ Koulibaly មកពង្រឹងតំបន់ការពារក្នុងក្រុមលោក Pep Guardiola ខណៈជម្រើសជាតិសេណេកាល់រូបនេះ ក៏ស្ថិតនៅលើរ៉ាដារបស់ក្លិប Liverpool និង បិសាចក្រហម Manchester United ផងដែរ។

  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Man City កំពុងឈរលេខ២ នៅក្របខណ្ឌ​ Premier League ខណៈពានលីគកំពូលអង់គ្លេសរដូវកាលនេះ បានធ្លាក់ទៅលើក្រុមហង្សក្រហមទៅហើយ។ ដោយឡែកភារកិច្ចដែលនៅសេសសល់របស់ក្រុមលោក Pep គឺព្រឹត្តិការណ៍ Champions League និងការប្រកួតពានរង្វាន់​ FA Cup៕

ប្រភពtribalfootball

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T